ព័ត៌មានជាតិ

រកឃើញ​សាកសព​គ្មាន​ក្បាល​៥​នាក់ នៅ​ម៉ិក​ស៊ី​កូ​

​អាជ្ញាធរ​ម៉ិក​ស៊ីកូ​បានប្រកាសថា សាកសព​គ្មាន​ក្បាល និង​ដុត​ខ្លោច​៥​នាក់ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ទី​៣០ ខែ វិច្ឆិកា នៅក្នុង​រដ្ឋ Guerrero ដែលជា រដ្ឋ​កំពុង​កើត​មាន​រឿង​ច្របូល​ច្រ​បល់ ។​
​ព្រះរាជអាជ្ញា​ក្នុង​តំបន់​បានចេញ សេចក្ដីថ្លែងការណ៍​ថា សាកសព​ត្រូវ បាន​រកឃើញ​នៅ​ខាងក្រោយ​រថយន្ដ ជិត ទីប្រជុំជន Chilapa ចម្ងាយ​៣៣០​គី​ឡូ ម៉ែត្រ​ពី​ទីក្រុង​ម៉ិចស៊ីកូ ។ ការត្រួតពិនិត្យ កំពុង​ធ្វើ​ឡើង​ដោយ​ក្រុម​ជំនាញ​ទៅលើ សាព​សព​ជនរងគ្រោះ​ទាំងនេះ ។ ព្រះ រាជអាជ្ញា​ក្នុង​តំបន់​បាន​ប្រាប់ AFP​ថា ជន រងគ្រោះ​៣​នាក់​ជា​ពាណិជ្ជករ និង​២​នាក់ ទៀត​ជា​ស្ថាបត្យករ​ដែល​ត្រូវ​ចាប់ជំរិត កាលពី​ថ្ងៃ​ពុធ សបា្ដហ៍​មុន ។
​នោះ​ជា​ការរកឃើញ​សាកសព​ដ៏​រន្ធត់ នៅ​ខណៈ​ដែល​អាជ្ញាធរ​ទើប​តែ​រក​ឃើញ សាកសព​ត្រូវ​គេ​គេ​សម្លាប់​ដោយ​កាត់ ក្បាល និង​ដុត​ខ្លោច​១១​នាក់​ផង​ដែរ ស្ថិត នៅក្នុង​តំបន់ Guerrero កាលពី​សបា្ដហ៍ កម្ល​ង​មក ។ នៅ​តំបន់ Guerrero នេះ ផង​ដែរ​ត្រូវ​គេ​ជឿថា ជា​ទីតាំង​ដែល ក្រុមនិស្សិត​៤៣​នាក់​បាត់​ខ្លួន ហើយ​ដែល គេ​ជឿ​ថា​ត្រូវ​ជន​ចាប់ជំរិត​កាប់សម្លាប់ នៅ​ទីនោះ​ផងដែរ ។
​នៅក្នុង​តំបន់ Guerrero នេះ​មាន អត្រា​នៃ​ការ​អំពើ​ឃាត់​កម្ម​ច្រើនជាងគេ បំផុត​នៅក្នុង​ឆ្នាំ​២០១៣ ។ វា​ជា​ទីតាំង សម្រាប់​ដោះដូរ​គ្រឿងញៀន​របស់​ក្រុម សង្គមងងឹត ៕

2014-12-02_150910

មតិយោបល់