ភ្នំពេញ៖ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសតូចធំ អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិត ព្រមានដល់មន្ត្រីពន្ធដា៤រូបដើម្បីឲ្យពួកគេកែប្រែកំហុសរបស់ខ្លួន។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានចេញលិខិតព្រមានធ្ងន់ៗមួយ ដល់មន្ត្រីពន្ធដារចំនួន៤រូប នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការអាក់ខាន មិនបានចុះបញ្ជីពន្ធ និងការប្រមូលពន្ធពីសហគ្រាស មិនគ្រប់ចំនួន និងមិនទាន់ពេលវេលា ។
មន្ត្រីពន្ធដារទាំង៤រូប ដែលរងការព្រមាននោះ មានទី១. លោក តុម ផាន់នី មន្ត្រីទទួលបន្ទុកពន្ធមុខសញ្ញាលេខ១ នៅសង្កាត់កំពង់ស្វាយ, ទី២. លោក ផេង សុភា មន្ត្រីទទួលបន្ទុកប្រមូលពន្ធមុខសញ្ញាលេខ២ សង្កាត់ព្រះពន្លា ៣. លោក ធឹម សុធន មន្ត្រីទទួលបន្ទុកប្រមូលពន្ធមុខសញ្ញាលេខ៣ នៅសង្កាត់អូរអំបិល-ទឹកថ្លា និង ទី៤. ឌឹម វិរោចន៍ ប្រធានស្នាក់ការពន្ធដារសិរីសោភ័ណតែម្តង។
ក្នុងលិខិតព្រមានដ៏ក្តៅគគុកនេះបានបញ្ជាក់ថា ឱ្យមន្ត្រីពន្ធដារទាំង៤នាក់កែប្រែកំហុសឆ្គងរបស់ ខ្លួន ជាបន្ទាន់និងបញ្ឈប់រាល់សកម្មភាព អសកម្មក្នុងការចុះបញ្ជីពន្ធ និងប្រមូលពន្ធ នៅក្នុង មូលដ្ឋាន។
ជុំវិញការព្រមាននេះ ប្រជាពលរដ្ឋដែលជាអ្នកបានយករថយន្តទៅបង់ពន្ធនៅស្នាក់ការពន្ធដា ស្រុក/ក្រុង ខេត្តបន្ទាយមានជ័យ បានរិះគន់ថា ចំពោះរថយន្តដែលមានតម្លៃពន្ធផ្លូវចាប់ពី៦០ម៉ឺន ឡើងទៅខាងមន្ត្រីពន្ធដាឲ្យទៅបង់នៅតាមធនាគារ។តែសម្រាប់រថយន្តធុនតូចដែលត្រូវបង់ពន្ធ ផ្លូវ១០ទៅ២៥ម៉ឺន គឺគេតម្រូវឲ្យទៅបង់លុយនៅតាមស្នាក់ការស្រុក/ក្រុង ឬសាខាខេត្ត ដើម្បីពួក មន្ត្រីទាំងនោះអាចរកចំណូលក្រោមតុបន្ថែមពីលើពន្ធ ក្រោមរូបភាពថ្លៃសរសេបែបបទឬថ្លៃទឹកប៊ិច ក្នុងម្នាក់ចាប់ពី១ម៉ឺនទៅ២ម៉ឺនរៀល ដែលថវិការទាំងនោះត្រូវបានគេដឹងថា មន្ត្រីពន្ធដា ជាអ្នកកំណត់យកខ្លួនឯង ចែកគ្នាធ្វើមានធ្វើបានមិនមែនជាចំណូលថវិការជាតិឡើយ។
ចំពោះសកម្មភាពពុករលួចនេះគឺ ភាគច្រើនកើតមាននៅស្នាក់ពន្ធដាក្រុងសិរីសោភ័ណ និងស្នាក់ ការពន្ធដាក្រុងប៉ោយប៉ែត ដែលមានលោក ហាក់ សុផល ជាប្រធាន ហើយបុគ្គរូបនេះក៏ត្រូវបាន ពលរដ្ឋរិះគន់ចំៗផងដែរ ពីការប្រើប្រាស់ពាក្យសម្តីមិនសូវមានក្រមសីលធម៌ឡើយជាមួយបង ប្អូនប្រជាពលរដ្ឋពេលពួកគាត់ទៅបង់ពន្ធ៕
មតិយោបល់