ព័ត៌មានជាតិ

ជួប​ជាមួយ​នឹង​អ្នក​ផឹក កូកាកូឡា ១០ កំប៉ុង ក្នុង​១​ថ្ងៃ

​វា​មិនមែន​ជា​ព័ត៌មាន​ល្អ​នោះទេ នៅពេល​ដែល​បាន​ឭ​ថា Coca Cola វា​ផ្តល់​ផល​អាក្រក់​សម្រាប់​យើង ដោយ​ធ្វើឲ្យ​ទំហំ​ចង្កេះ រីក​ធំ​ជាង​មុន ដុស​ក្បាលពោះ ។​
​លោក George Prior អាយុ ៥០ ឆ្នាំ បានឲ្យដឹងថា រូបលោក​គឺជា​មនុស្ស​ដែល​ចូលចិត្ត ផឹក​កូកាកូឡា ជាពិសេស​ក្នុង​អំឡុង​លោក​ផលិត​ខ្សែភាពយន្ត “Super Size Me” ក្នុង​ឆ្នាំ ២០០៤ បាន​បរិភោគ ១ ថ្ងៃ​នំ McDonald ក្នុង​រយៈពេល មួយខែ និង ផឹក​កូកាកូឡា ១​ថ្ងៃ ១០​កំប៉ុង បូក​រួម​គឺ ៣០០ កំប៉ុង ក្នុង​រយៈពេល ១​ខែ ។ ជាមួយនឹង​សកម្មភាព​នេះ បាន​ធ្វើឲ្យ​រូបរាង​លោក ដែល​មាន​សាច់ដុំ​ស្រស់​សង្ហារ ក្លាយ​ដូច​ទៅ​ជា​សាច់ជ្រូក​ទៅវិញ ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ជាតិ​ស្ករ​នៅក្នុង​កូកាកូឡា ក៏​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​រាងកាយ​របស់គាត់​ផងដែរ​។ សកម្មភាព​ផឹក កូកាកូឡា របស់ George Prior ទម្ងន់​របស់​លោក ក៏​កើន បាន ២០​ផោន ប្រហែល ៩ គីឡូក្រាម រយៈពេល ១ ខែ ។​
​ក្នុងករណីនេះ បើ​យើង​វិភាគ​ឲ្យ​ដិតដល់ បានន័យថា លោក George Prior បាន​បន្ថែម​កាឡូរី ១៤០០ និង ជាតិ​ស្ករ ៣៩០​ក្រាម​ចូលទៅ​រាងកាយ ខណៈ​ដែល​ផឹក​កូកាកូឡា ១០ កំប៉ុង ក្នុង​១​ថ្ងៃនោះ ៕

COca
Coca Cola
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់