កោះកុង: នៅវេលាម៉ោង ១០ និង ៤៥ នាទីថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង កម្លាំងការិយាល័យបទល្មើសសារធាតុញៀន កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង។
ក្រុមកម្លាំងជំនាញ បានចុះបង្រ្កាបការជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសួនច្បារមុខសាលាខេត្ត ស្ថិតនៅភូមី១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់មានឈ្មោះ៖
១/ ឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ មានទីលំនៅសព្វថ្ងៃភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
២/ ឈ្មោះ បុល ប៊ុនឆេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៣/ ឈ្មោះ សាត សីហា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅសព្វថ្ងៃភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
៤/ ឈ្មោះ ហាក់ ចេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសព្វថ្ងៃភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
វត្ថុតាងចាប់បានរួមមាន៖
– សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់
– យ៉ាម៉ា wy ចំនួន០១គ្រាប់
– ម៉ូតូចំនួន ០២គ្រឿង
– ទូរស័ព្ទដៃចនួន ០៥គ្រឿង
– ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
– សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងលោហ:ធាតុពណ៌ទង់ដែងមួយខ្សែ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕
មតិយោបល់