កំពង់ធំៈ អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តនិយាយតែពាក្យដដែលៗ ដោយពុំមានវិធានការ លុបបំបាត់ការចោលសំរាមនៅក្នុងស្ទឹងសែននៅពេលដែលមានការផ្តល់ពត៌មានម្តងៗទើបធ្វើជាភ្ញាក់ផ្អើល ហើយនិងចាត់ឲ្យមានមន្ត្រីមកមើល តែបើពុំមានការចុះផ្សព្វផ្សាយទេ សំរាមណែនពេញទឹកស្ទឹងសែន។
ទូរទស្សន៍កាសែត ធ្លាប់បានចុះផ្សាយជាច្រើនលើកច្រើនសារមកហើយ ពាក់ព័ន្ឋទៅនឹងសំរាមនៅក្នុងទឹកស្ទឹងសែន តែហាក់បីដូចជាវែកចក បើពុំមានការចុះផ្សាយសំរាមកាន់តែមានកំណើនកើនឡើងជារៀងរាល់ ថ្ងៃ ប៉ុន្តែនេះជាការជួយរំដោះការចោលសំរាមរបស់អ្នកម៉ៅការភាស៊ីផ្សារផងដែរ ដោយសារតែពេលទឹកជំនន់ ឈានចូលមកដល់ ក្រុមអជីវករបាន នាំគ្នាយកសំរាមមកចាក់ចោលចូលទឹកស្ទឹង ហើយទឹកស្ទឹងក៏ហូរនាំទៅ ធូរស្រាលមិនតិចទេចំពោះអ្នកម៉ៅការភាស៊ីផ្សាកំពង់ធំ។
តែសំរាមជាច្រើនត្រូវបានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសែននាំគ្នាយកទៅចាក់ចោលចូលទៅក្នុងទឹកស្ទឹង ហើយហូរទៅតាមទឹកមិនអស់ ក៏នៅកក់ពេញមាត់ច្រាំង ដែលជាការបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានជាពិសេសគឺប៉ះពាល់ដល់បញ្ហាសុខភាពរបស់ប្រពលរដ្ឋរាប់លាននាក់ផឹកទឹកស្ទឹងសែនដែលពោរពេញទៅដោយភាពកខ្វក់នេះ!។
ស្ទឹងសែនធ្លាប់មានឈ្មោះបោះសំលេង ជាយូរមកហើយ នូវសម្រស់ល្អត្រកាល តែវាគ្រាន់តែជាអតីតកាល នាបច្ចុប្បន្នដងស្ទឹងសែនដែលមានប្រវត្តិល្អនោះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងមួយចំនួនដែលខ្វះវិចារណៈញ្ញាណនាំគ្នាយកសំរាមទៅចាក់ចោលចូលទៅក្នុងទឹកស្ទឹងសែន បំពុលដល់ជីវិមនុស្ស សត្វ និងបរិស្ថាន។
លោក ហុក រិន អភិបាលក្រុងស្ទឹងសែន មានប្រសាសន៏ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៤ នេះថា!បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម!លោកបានចាត់ឲ្យអភិបាលរងក្រុងទទួលបន្ទុកខាងហ្នឹង ទៅធ្វើការណែនាំដល់ប្រជាពលរដ្ឋនិងចាត់កំលាំងឲ្យឃ្លាំមើលថាអ្នកណាខ្លះដែលនាំគ្នាយកសំរាមមកបោះ ចោលក្នុងទឹកស្ទឹងសែននេះបើចាប់ភស្តុតាងបាន និងមានវិធានការចំពោះអ្នកនោះឬក៏ធ្វើការ ពិន័យ!
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ប្រាប់ថា!រូបលោកជាប់រវល់នៅទីក្រុងភ្នំពេញ ពុំ
បានដឹងថាមានគេយកសំរាមទៅចោលក្នុងទឹកស្ទឹងសែនដែលនៅក្នុងក្រុងស្ទឹងសែននោះទេ!ព្រោះកន្លងមកលោកបានចាត់ឲ្យមន្ត្រីរបស់លោកទៅធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែរកុំឲ្យនាំគ្នាយកសំរាមបោះចោលចូលទៅក្នុងស្ទឹងតែពួកគាត់នៅតែមិនស្តាប់!ហើយនៅតែបន្តចោលសំរាមក្នុងទឹកដដែល!ចំពោះបញ្ហានេះលោកនិងចាត់ឲ្យមន្ត្រីរបស់ចុះទៅសហការជាមួយនិងអាជ្ញាធរក្រុងដើម្បីសំអាតនិងពង្រឹងឡើងវិញពីបញ្ហាសំរាមដែលគេយកមកបោះចោលចូលទៅក្នុងស្ទឹងសែននេះភ្លាម៕
មតិយោបល់