ព័ត៌មានជាតិ

មន្ត្រី​គយ​ក្រសួង​ត្អូញត្អែ​ពី​ការលំបាក​ក្នុង​ការបង្ក្រាប​និង​ទប់ស្កាត់​ម៉ូតូ​គេច​ពន្ធ​ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​

​បន្ទាយមានជ័យ​៖​មន្ត្រី​គយ​និង​រដ្ឋាករ​ក្រសួង​បាន​ត្អូញត្អែរ​នៅក្នុង​អង្គប្រជុំ​គណះបញ្ជាកា​រនិង ឯកភាព​ខេត្ត​បន្ទាយមានជ័យ​កន្ល​ង​ថ្មីៗ​នេះ​ថា​ក្រុម​គយ​ចល័ត​របស់លោក​ជួប​ការលំបាក​ក្នុង​ការបង្ក្រាប​បទល្មើស​ម៉ូតូ​ក្តៅ​និង​ម៉ូតូ​សេរី​ទំនើប​គេច​ពន្ធ​ដែល​ឈ្មួញ​ប្រើ​គ្រប់​ល្បិចកល​នាំ​ម៉ូតូ​ចូល​ពី​ថៃ​យកមក​លក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ លោក ឈុន សុ​វណ្ណា​រី ប្រធាន​ក្រុម​មន្ត្រី​គយ​និង​រដ្ឋាករ​ក្រសួង​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណះបញ្ជាការ​កងឯកភា​ព​ខេត្ត​បន្ទាយមានជ័យ​ថា មន្ត្រី​គយ​និង​រដ្ឋ​ករ​ក្រសួង​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​អាច​រក​ចំណូល​ពី​ការបង្ក្រាប​ទំនិញគេចពន្ធ​ក្នុង​២០១៤​នេះ​ក្នុង​១​ខែ​បាន​ចំនួន​២០​ម៉ឺន​ដុល្លា​។​ហើយ​ការបង្ក្រាប​បទល្មើស​ម៉ូតូ​គេច​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ក្នុង​ខែវិច្ឆិការ​២០១៤​នេះ​បាន​ចំនួន​២៧៨​គ្រឿង​សំរាប់​បង់ពន្ធ​ចូល​រដ្ឋ​។ លោក​បាន​បន្តថា ទំនិញ​គេច​ពន្ធ​ខេត្ត​បន្ទាយមានជ័យ​ពិតជា​ជួប​ការលំបាក​ក្នុង​ការបង្ក្រាប​ជាពិសេស​ម៉ូតូ​គេច​ពន្ធ​និង​ម៉ូតូ​ក្តៅដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​។​គឺ​ឈ្មួញ​នាំ​ចូល​ដោយ​ដោះ​ម៉ូតូ​ជា​បំណែក​ហើយ​ដាក់​បង្កប់​ក្រោម​ទំនិញ​នាំ​ចូល​ទៅ​លក់​តាម​បណ្តា​ខេត្ត​និង​ក្រុង​ភ្នំពេញ​។ លោក ឈុន សុ​វណ្ណា​រី បាន​សំណូមពរ​ដល់​ស្ថាប័ន​មាន​សមត្តកិច្ច​ដែល​ឈជើង​តាម​បន្ទាត់​ព្រំដែន​គួរតែស​ហការ​ជាមួយ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ក្រសួង​ដែល​ឈ​នៅ​ខេត្ត​បន្ទាយមានជ័យ​មិន​ត្រូវ​បិតបាំង​និង​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​លួច​នាំ​ចូល​ដោយ​ខុសច្បាប់​ត្រូវ​គិត​ពី​ផលប្រយោជន៍​ជាតិ​ដែល​ចំណូល​រដ្ឋ​ជា​ធំ​ផង​៕
Tax

មតិយោបល់