ព័ត៌មានជាតិ

លោកយាយម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈពេលដើរក្នុងស្រែមេឃមានភ្លៀង

ព្រះសីហនុ: កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះរន្ទះបាញ់ស្លាប់មនុស្សម្នាក់ ត្រង់ចំណុចទួលទ្រៀកភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ នង់ សាមិត្ត អាយុ ៦៣ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ។

មូលហេតុ៖ ជនរងគ្រោះដើរក្នុងស្រែពេលមេឃកំពុងភ្លៀង។

សូមបញ្ជាក់៖ ករណីនេះក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់