ព័ត៌មានជាតិ

ធ្លាប់​ជាប់គុក​ពី​បទ​ចែកចាយ​គ្រឿងញៀន​ចេញ​មក​វិញរកស៊ី​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់គុក​វិញ​

​ខេត្តស្ទឹងត្រែងៈ​ជ​ង្ស័​យ​២​នាក់​ធ្លាប់​ជាប់គុក​ម្តង​រួចមក​ហើយ​ចេញពី​គុក​វិញ​រកស៊ី​ទៀត​ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរ​បាន​ក្រុង សហការណ៍​ជាមួយ​កំលាំ​ង​ស្នងការដ្ឋាន​គ​របាល​ខេត្ត ធ្វើការ​ចុះ​ឃាត់ខ្លួន រួមជាមួយ​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មី​(WY) ចំនួន​១៨៣​គ្រាប់ កាលពី​រសៀល​ថ្ងៃ​ទី​២​ធ្នូ​២០១៤​។​
​ ​លោក​វរសេនីយ៍ទោ ឈូក កុម៉​ល់ អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង​បាន​ប្រាប់​អោយដឹងថា​៖​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ត្រូវ​ឃាត់ខ្លួន​មាន​ម្នាក់​ឈ្មោ ថង សម័យ ហៅ​នាង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរប​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ទិញ វ៉ី​ញ ភេទ​ប្រុស​អាយុ ៣៩​ឆ្នាំ​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង​។​
​ ​លោក​អធិការ​ក្រុង​បាន​បន្តថា​៖​ជនសង្ស័យ​ខាងលើ​ធ្លាប់​ជាប់​ព័ន្ធ​នាគារ​ក្នុងករណី​ចែកចាយ​គ្រឿងញៀន​ម្តង​រួចមកហើយ ក្រោយ​ចេញពី​ពន្ធ​ធនាគារ គេ​បាន​ប្រកបមុខរបរ​ចាស់​ដដែល ហើយក៏​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ចែក​ចែ​យ​ថ្នាំញៀន​ផង​ដែរ​។​ក្រោយពី​សមត្ថកិច្ច ធ្វើ​ការស៊ើបអង្កេត​ឃើញ​ថា ជនសង្ស័យ​រូ​ម​នេះ នៅ​តែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​បន្តទៀត​។​ពេល​ជនសង្ស័យ​ទាំង​ពីរ​នាក់ កំពុង​ចែកចាយ​គ្រឿងញៀន​ដ្ឋា​ន​នគរបាល​ខេត្ត​ធ្វើការ​សាកសួរ​។​
​ថ្នាំញៀន​ត្រូវបាន​ធ្វើតេស្ត​ចំពោះ​មុខ​ជនសង្ស័យ​និង​មាន​ការចូលរួម​ពី​លោក​ជា ពេជ្រ​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ចំពោះមុខ​សមត្ថកិច្ច​ថា​ពិតជា​របស់ខ្លួន និង ពិតជា​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន​។​
​ ​ក្នុង​ឆ្នាំ​២០១៤​នេះ​គេ​សង្កេតឃើញ​ថា​គ្រឿងញៀន​បាន​នាំចូល​ពី​ប្រទេសជិតខាង​និង​មានការ​ចែកចាយ​យ៉ាងសកម្ម តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ធ្វើការ​ទប់ស្កាត់​យ៉ាង​យកចិត្តទុកដាក់​ផុត និង​បាន​ធ្វើ​ការចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់​ជាក់​ពន្ធ​ធានា​គារ រួម​និង​វត្ថុតាង​ជាច្រើន​ទៀត ។​
​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួន​និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(WY)១៨៣​គ្រាប់​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

2014-12-04_101621

មតិយោបល់