ខេត្តព្រះសីហនុ៖រហូតមកថ្ងៃនេះបុរសម្នាក់ដែលកំលាំងសមត្ថកិច្ចនគរបាលទេសចរណ៍ជិះទូកប្រទះឃើញលង់ទឹក នៅក្បែរកោះរ៉ុង កាលពីយប់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅក្នុងលំហសមុទ្រនោះនៅមិនទាន់ស្គាល់អត្តសញ្ញាណបណ្ណ័និងនិយាយស្តីឲ្យបានច្បាស់លាស់នៅឡើយទេបើទោះជាសុខភាពរបស់គាត់បានធូរស្បើយហើយក៍ដោយ។
លោកវេជ្ជៈបណ្ឌិតសេងណុងប្រធានមន្ទីរពេទ្យបង្អែកចំការចេកបានអោយដឹងថាជនរងគ្រោះខាងលើបានមកដល់កន្លែងលោករយៈពេលប្រមាណ១សប្តាហ៍ហើយបន្ទាប់ពីររូបគាត់ត្រូវបានសមត្ថកិច្ចនគរបាលទេសចរណ៍ធ្វើការស្រង់ពីក្នុងទឹកសមុទ្រយកមកប្រគល់អោយក្រុមគ្រូពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុដើម្បីជូយសង្គ្រោះ។រហូរមកដល់ពេលនេះអាការៈជនរងគ្រោះបានរូចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតនិងមានសុខភាពល្អប្រសើរជាធម្មតាវិញហើយប៉ុន្តែរជនរងគ្រោះហាក់នៅមានការភ័យខ្លាចមិនអាចនិយាយស្តីអ្វីឲ្យបានច្បាស់លាស់នៅឡើយទេសូម្បីតែអត្តសញ្ញាណខ្លួនឯងក៏ពុំស្គាល់ដែរ។
.ហើយជុំវិញការគ្រោះថ្នាក់លង់ទឹកនេះគេមកដឹងថាមកពីមូលហេតុអ្វីនោះទេហើយអ្វីដែលគូរឲយចាប់អារម្មនោះគឺជនរងគ្រោះត្រូវបានគេប្រទះឃើញលិចអណ្តែតៗនៅកណ្តាលសមុទ្រតែម្តងឯងមិនឃើញទូកនេសាទឬទូកដឹកទំនិញផ្សេងៗនៅក្បែរនោះទេ។សរុមសេចក្តីមកជនរងគ្រោះចាត់ទុកជាសំណាងពាស់ដែលបានជូយនិងទូកសមត្ថកិច្ចហើយត្រូវបានសមត្ថកិច្ចធ្វើការជូយស្រង់នាំយកមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើការជូយសង្គ្រោះទាន់ពេលវេលាបើមិនអញ្ចឹងទេនោះប្រហែលជាត្រូវស្លាប់នៅក្នុងលំហរសមុទ្របានទៅហើយ។
.ប៉ុន្តែរទោះជេជាយ៉ាងណាក៍ដោយទាក់ទិនបញ្ហាខាងលើនេះ លោកវេជ្ជបណ្ឌិត សេង ណុងប្រធានមន្ទីរពេទ្យបង្អែកចំការចេកសូមអំពាវនាវដល់ក្រុមគ្រួសារក៍ដូចជាបងប្អនណាបានស្គាល់ជនរងគ្រោះខាងលើបើបានដឹងនិងស្គាល់ហើយប្រញាប់ប្រញាល់មកខេត្តព្រះសីហនុដើម្បីទទួលយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ។
ព័ត៌មានជាតិ
មតិយោបល់