ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចខោអាវចេញពីរោងចក្រ

ភ្នំពេញ: កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរឃាត់ខ្លួនជនសង្ស័យ៤នាក់និងដកហូតវត្ថុតាងមួយចំនួនធំ រួមទាំងរថយន្តមួយគ្រឿងក្រោយពីធ្វើសកម្មភាពលួចខោអាវចេញពីរោងចក្រមួយកន្លែងនៅក្នុងភូមិដីថ្មីតាមបណ្ដោយផ្លូវលេខ២១៧ក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានគ្នា៤នាក់ដោយប្រេីរថយន្ដមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូនខោអាវដែលលួចបាន ក្នុងនោះជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនបានភ្លាមៗពេលកំពុងធ្វើសកម្មភាពនិងដកហូតវត្ថុតាងខោអាវដែលវិចខ្ជប់រួចបានចំនួន១៥កេះចំណែក៣នាក់ទៀតឡើងជិះរថយន្ដគេចខ្លួនបាត់។ប្រភពដដែលបានបន្តថាលុះព្រឹកឡេីងក្រោយពីធ្វើការសាកសួរជនសង្ស័យដែលឃាត់បានលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀតរួមទាំងវត្ថុតាងមួយចំនួនធំនិងរថយន្ដតូរឺសមួយគ្រឿងទៀតផង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកមកអធិការនគរបាលខណ្ឌដង្កោដេីម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

 

មតិយោបល់