ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៃ​បិទ​អាជីវ​កម្ម​ស៊ីសា ​និង​​បារី​អេឡិច​ត្រូនិក

បាំង​កក​៖ គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​បាន​សម្រេច​បិទ​ការនាំ​ចូល​ស៊ី​សា និង​បារី​អេឡិចត្រូនិក ដែល​ទង្វើ​នេះ​បាន​យក​លំនាំ​តាម​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បិទ​កាលពីដើមឆ្នាំ​។​
2014-10-15_203626

​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ​បាន សំណើ​នេះ​ត្រូវ​បាន​ស្នើ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដោយ​បាន​បញ្ជាក់​ហេតុផល​ថា​វា​បាន​ប៉ះពាល់​ដល់​សុខភាព​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេ​ក្រសួង​សុខភាព​សាធារណៈ​ក៏​បាន​និយាយថា វា​បាន​ប៉ះពាល់​សុខភាព និង​ជាពិសេស​វា​បាន​ទាក់ទាញ​យុវវ័យ​ក​ឲ្យ​ជក់​។​
​សម្រាប់​អ្នក​ដែល​ល្មើស​នឹង​ការហាមឃាត់​នេះ នឹង​ត្រូវ​ជាប់គុក​រយៈ​ពេល ១០​ឆ្នាំ​យ៉ាងតិច ឬ​អាច​ពិន័យ​ជា​ប្រាក់ និង​មួយវិញទៀត​អាច​មាន​ទោស​ទាំងពីរ​៕​

មតិយោបល់