យោងតាមប្រភពព័ត៌មាន .wantchinatimes បានចុះផ្សាយឲ្យដឹងថា Disney គ្រោងនឹងធ្វើការប្រគុំតន្ត្រីមួយ នៅខែ កុម្ភៈ ក្នុងឆ្នាំក្រោយ នៅទីក្រុងតៃប៉ិ ហើយក៏មានបទចម្រៀង Let It Go ដែលយកចេញពីគំនូរជីវចល Frozen ផងដែរ។
ចូលរួមប្រគុំតន្ត្រីខាងលើនឹងមានការចូលពីសំណាក់តារាចម្រៀង Juliana Hansen, Arielle Jacobs, Anthony Apicella និង Andrew Johnson ដែលត្រូវឡើងសម្តែងបទចម្រៀង ជាមួយនឹងក្រុមយុវជនតៃប៉ិ ។
តន្ត្រីនេះនឹងមានបទចម្រៀង ដកចេញពីសាច់រឿងក្រុមហ៊ុន Disney ជាច្រើន រួមមាន Alice in Wonderland, Aladdin, The Little Mermaid, The Lion King, Cinderella, Sleeping Beauty និង Tangled ។
បញ្ជាក់ផងដែរថា តន្ត្រិរបស់ Disney នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែកុម្ភៈ នៅ តៃប៉ិ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់