បាត់ដំបង៖ ប្រាក់ខ្មែរនិងប្រាក់ដុល្លារព្រមទាំងគ្រឿងអលង្កាជាច្រើនត្រូវបានចោរប្រមូលវេចខ្ចប់យកចេញពីផ្ទះទៅដោយសុវត្ថិភាពខណ:ដែលម្ចាស់ផ្ទះត្រឡប់មកពីផ្សារវិញកាលពីវេលាម៉ោង 10 និង 20 នាទីព្រឹកថ្ងៃទី 1-12-14 ត្រង់ចំនុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបានដឹងថាមានចោរនៅខាងក្នុងផ្ទះកំពុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ. ។
គួរបញ្ជាក់ថាលំនៅដ្ឋានដែលមានលក្ខណ:ជាវីឡានេះជាកម្មសិទ្ធិរបស់លោក អ៊ូច ឯម
អាយុ 40 ឆ្នាំនិងអ្នកស្រី អ៊ុន សុខហេន អាយុ 36 ឆ្នាំដែលមានមុខរបរជាអ្នកដឹកប្រេងដើរបោះអោយម៉ូយ
តាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង ។
ក្រោយពេលកើតហេតុអ្នកស្រី អ៊ុន សុខហេន បានរៀបរាប់ថា នៅព្រឹកថ្ងៃកើតហេតុគឺប្តី
របស់អ្នកស្រីបានចេញទៅដឹកប្រេងអោយម៉ូយដូចសព្វមួយដង ចំណែកអ្នកស្រីក៏បានចេញទៅផ្សារ
ដោយបានចាក់សោរទ្វារទាំងមុខទាំងក្រោយនិងទ្វាររបងផងដែរ. ។
ស្ត្រីរូបនេះបានបន្តទៀតថា លុះនៅពេលដែលអ្នកស្រីត្រឡប់មកពីផ្សារវិញគឺអ្នកស្រីមិនបាន
បើកសោរចូលទៅតាមទ្វារមុខទេដោយអ្នកស្រីបានដើរបង្ហួសទៅចូលតាមទ្វារក្រោយវិញ ប៉ុន្តែនៅពេល
ដែលទៅដល់ស្រាប់តែឃើញមេសោរទ្វារខាងក្រោយមានស្នាមកាត់ដាច់មេសោរ ដោយមានការសង្ស័យ
អ្នកស្រីបានទូរស័ព្ទហៅប្តីអោយមកជាបន្ទាន់ព្រោះសង្ស័យថាអាចមានអំពើចោរកម្ម. ។
អ្នកស្រីបានបន្ថែមថាពេលប្តីអ្នកស្រីមកដល់ក៏បានហៅបងប្រុសរបស់ខ្លួនមកម្នាក់ថែមទៀត
ដើម្បីអោយបានជាគ្នា លុះពេលរុញទ្វារផ្ទះបាយខាងក្រោយចូលទៅគឺត្រូវឆ្លងកាត់ទ្វារមួយទៀតទើប
ចូលទៅដល់ក្នុងផ្ទះ ប៉ុន្តែនៅពេលដែលរុញទ្វារទីពីរនេះគឺត្រូវបានចោររុញមកវិញដោយមិនអាចចូលទៅ
ក្នុងបានឡើយទើបពីរនាក់បងប្អូនបាននាំគ្នាដកថយអោយផុតពីទ្វារនេះសិនព្រោះខ្លាចចោរមានកាំភ្លើង
ភ្លាមៗនោះក៏ស្រាប់តែឮសំលេងបែកកញ្ចក់អ្វីម្យ៉ាងលាន់ស្នូប្រាវនៅខាងក្នុងផ្ទះទើបម្ចាស់ផ្ទះទាក់ទង
ហៅប៉ូលីសអោយមកជួយអន្តរាគមន៍. ។
លុះនៅពេលដែលកំលាំងបង្ការ បង្ក្រាបបានមកដល់ហើយបើកទ្វារចូលទៅពិនិត្យគឺអ្វីៗ
ក៏ត្រូវយឺតពេលអស់ទៅហើយដែរព្រោះចោរបានយកពូថៅរបស់ម្ចាស់ផ្ទះដែលទុកនៅក្នុងផ្ទះទៅវាយ
លើកញ្ចក់ជះពន្លឺទៅក្នុងបន្ទប់លូនចេញទៅបាត់ដោយសុវត្ថិភាព ហើយស្នាមកញ្ចក់ដែលបែកនោះ
មានចំនួន 4 ដោយកញ្ចក់នីមួយៗមានទំហំ 0,15m ដូច្នេះរន្ធដែលចោរអាចចេញបានគឺ 0,30m បួនជ្រុង
ប៉ុណ្ណោះ. ។
ក្រោយពេលត្រួតពិនិត្យទ្រព្យសម្បត្តិដែលត្រូវបាត់បង់គឺមានលុយខ្មែរ 42 លានរៀល លុយ
ដុល្លារ 3500 ដុល្លារ និងខ្សែដៃផ្លាទីនមួយខ្សែទំងន់ 3 តម្លឹង. ។ គួរបញ្ជាក់ដែរថាចោរដែលចេញតាម
ច្រកនេះអាចទៅដល់ផ្លូវលំតូចមួយដែលនៅជាប់នឹងរបងផ្ទះនេះទើបបន្តដំណើរទៅលើផ្លូវជាតិ ប៉ុន្តែ
សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះដែលនៅជាប់គ្នាដែរដើម្បីមើល
សកម្មភាពក្រែងលោបានប្រទះឃើញមុខសញ្ញា តែជាចៃដន្យកាមេរ៉ាចាប់ផុតពីកញ្ចក់ជះពន្លឺនោះ
ប្រហែល 2m ដូច្នេះគឺមិនអាចចាប់យកសកម្មភាពនេះបានឡើយ. ។
ពាក់ព័ន្ធនឹងករណីលួចនេះលោកវរ:សេនីយ៍ឯក ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធ៌ម
បានមានប្រសាសន៍ថាលោកនឹងបន្តការស្រាវជ្រាវលើករណីនេះតទៅទៀតដើម្បីវែកមុខរកអោយឃើញ
ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ព្រោះក្រោយពេលកើតហេតុលោកកំពុងផ្តោតទៅលើ
មុខសញ្ញាសង្ស័យខ្លះៗហើយ. ៕
ព័ត៌មានជាតិ
មតិយោបល់