ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga ធ្លាប់​គេ​រំលោភ​កាលពី​វ័យ ១៩​ឆ្នាំ​

​តារាចម្រៀង​ស្រី​ដែល​និយម​តែងខ្លួន​ប្លែកៗ​ពី​គេ Lady Gaga បាន​លាតត្រដាង​នូវ​រឿង​ការពិត​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន​មួយ​ពាក់ព័ន្ធ​នឹង​ជីវិត​យុវវ័យ​របស់​នាង ប៉ុន្តែ​វា​មិនបាន​ធ្វើឲ្យ​នាង​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ​។​
​ថ្លែង​ប្រាប់​នៅ​ក្នុង​កម្មវិធី​វិទ្យុ​មួយ Lady Gaga បាន​និយាយថា នាង​ធ្លាប់​បាន​ត្រូវ​គេ​រំលោភ​កាល​ពី​វ័យ ១៩​ឆ្នាំ​។ រឿង​មួយ​នោះ​បាន​ធ្វើឲ្យ​នាង​ស្អប់​ខ្លួនឯង និង​ចំណាយពេល​បំភ្លេច​ចោល​របស់​រយៈពេល ៤​ឆ្នាំ​។ ពាក់ព័ន្ធ​នឹង​ករណី​ត្រូវបាន​គេ​រំលោភ​នេះ នាង​មិន​បាន​បញ្ជាក់​លម្អិត​នោះទេ គ្រាន់តែ​ថា រឿង​នេះ​នាង​មិនបាន​ប្រាប់​ដល់​នរណា​ម្នាក់​ឡើង សូម្បី​តែ​ខ្លួនឯង​ផ្ទាល់​ក៏​មិន​ធ្លាប់​គិតថា ត្រូវបាន​គេ​រំលោភ​ដែរ​៕​
lady-gaga-rape

មតិយោបល់