ព័ត៌មានជាតិ

រៀបការ​អាក្រាតកាយ​នៅ​ប្រទេស ចិន​បង្ក​ការភ្ញាក់ផ្អើល ដោយ​យកតម្រាប់​តាម​ខ្សែភាពយន្ត​ហូ​លី​វ៉ូ​ដ​

​ពេល​ថ្មីៗ​នេះ គូស្នេហ៍​វ័យក្មេង​មួយ គូ​បានសម្រេច​រៀបការ​អាក្រា​ត​កាយ ដោយ​យកតម្រាប់​តាម​ខ្សែភាពយន្ដ អវតា ដោយ​រៀបការ​នៅ​កណ្ដាល​ព្រៃ ជុំវិញ​ខ្លួន​មាន​តែ​ធម្មជាតិ​ស្រស់បំព្រង ។
​ភាគច្រើន​ស្ដ្រី​ដែល​ជិត​ដល់​ថ្ងៃ​រៀប ការ​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​សម្រាប់ ល​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​ថា​តើ មួយ​ណា​ដែល​ស័ក្ដិសម​នឹង​ខ្លួន ឬ​សម្លៀក បំពាក់​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​។ បញ្ហា ខាងលើនេះ មិនបាន​ធ្វើ​ឱ្យ​គូស្នេហ៍​មួយ គូ​នេះ​ចាប់អារម្មណ៍​នោះ​ឡើយ ដោយ ពួកគាត់​សម្រេច​រៀបការ​អាក្រាតកាយ នៅ​កណ្ដាល​ព្រៃ មានតែ​ស្បៃ​គ្រប​មុខ សម្រាប់​សម្គាល់​កូនក្រមុំ​ប៉ុណ្ណោះ ។ កូន កំឡោះ​ឈ្មោះ Cai Yuan អាយុ​៣១​ឆ្នាំ និង កូនក្រមុំ​ឈ្មោះ Hsin Han អាយុ​២៩​ឆ្នាំ ។
​គូស្នេហ៍​នេះ​បានសម្រេច​រៀបការ តាម​លក្ខណ​ធម្មជាតិ ប៉ុន្ដែ​ក៏​មាន​ចំណុច ពិសេស​ចាប់អារម្មណ៍ ដោយ​អ្នក​ទាំង​២ បាន​សម្រេច​ជ្រើសរើស​យក​ព្រៃ​ធម្មជាតិ ដែលមាន​ទេសភាព​ស្រស់ស្អាត ហើយ ថែម​ទាំង​រៀបចំខ្លួន​ធ្វើ​ដូចជា​តួឯក​ក្នុង ខ្សែភាពយន្ដ​អវតា ។ អ្នក​ទាំង​២​បាន​ពឹង ពាក់​មិត្ដភក្ដិ​អ្នកឯកទេស​តុបតែង​មុខ មាត់ និង​អ្នកឯកទេស​ថតរូប​ដើម្បី​ផ្ដិត យក​ទិដ្ឋភាព​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ អាក្រាតកាយ​របស់​ពួកគេ ។
​គូ​ស្នេះ៍​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹងថា “​យើងខ្ញុំ​ចង់​ធ្វើ​រឿងរ៉ាវ​ដែល​មុន​ទាន់​មាន គូស្នេហ៍​ណាមួយ​មិន​ទាន់​ធ្វើ ។ យើង មាន​រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ទីកន្លែង មាន​ធម្មជាតិ​ស្រស់បំព្រង​ក្នុងស្ថានភាព​អាក្រាតកាយ​ទាំងស្រុង ។ យើង​គ្មាន​អ្វី ដែល​ត្រូវ​ខ្មាស់អៀន​នោះឡើយ ទាំងនេះ គឺជា​ធម្មជាតិ​និង​ចំណូលចិត្ដ​របស់​យើង​”​។​
​ប៉ុន្ដែ​ក្រោយពេល​ដែល​អាល់​ប៊ុម​រូប ភាព​អាក្រាតកាយ​នៅ​កណ្ដាល​ព្រៃរបស់ អ្នក​ទាំង​២​បាន​ផ្សព្វផ្សាយ​ពាសពេញ​លើ ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត អាច​ធ្វើឱ្យ​អ្នក​ទាំង​២ ត្រូវ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅក្នុង​គុក​ដោយសារ តែ​សកម្មភាព​បែប​នេះ ត្រូវបាន​គេ​ចាត់ ទុក​ថា បំពាន​វប្បធម៌​ប្រពៃណី​ទំ​នាម ទម្លាប់​ផូរផង់​របស់​ចិន ។
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបការ អាក្រាតកាយ​នៅ​ចិន​ចាប់ផ្ដើម​ពី​ឆ្នាំ ២០០៨ ដោយ​អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ អ៊ី​ន​ធើ​ណេត គេហទំព័រ​សង្គម ។ ស្ថាន ភាព​នោះ​បាន​បង្កឱ្យមាន​វិវាទ​យ៉ាងខ្លាំង នៅក្នុង​សង្គម​យុវវ័យ​ចិន ដោយ​មាន​ខ្សែ ភាពយន្ដ​ជាច្រើន​ត្រូវបាន​ផ្សព្វផ្សាយ ។
​រៀបការ​អាក្រាតកាយ​នៅក្នុង​ប្រទេស ចិន ជា​រឿង​មួយ​ដ៏​កម្រ​ដោយ​ច្បាប់​មិន អនុញ្ញាត ពិសេស​គឺ​ទំនៀមទម្លាប់​ប្រពៃណី ចិន​ដាក់​គំនាប​យ៉ាងខ្លាំង​ទៅលើ​ស្ដ្រី ។ ស្ដ្រី​ខ្លះ​សូម្បី​តែ​ស្លៀកពាក់​ស៊ី​ច​ស៊ី​នៅ​ទី សាធារណៈ​ក៏​មិន​ហ៊ាន​ផង​ខ្លាច​រង​ការរិះគន់ ។
​ចំណែក​នៅបេ​ក្ខ​បច្ចឹម​ប្រទេ​សការ រៀបការ​តាម​បែប​ធម្មជាតិ គឺ​រៀបការ អាក្រាតកាយ​បាន​ក្លាយទៅជា​រឿង​ធម្មតា ទៅហើយ ដោយ​សកម្មភាព​ទាំងនោះ មិន​បាន​ខុស​ទៅនឹង​ច្បាប់​នោះឡើយ ៕

2014-12-05_084729
ទស្សនា​ឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់