ក្រសួងការបរទេសក្រុងសេអ៊ូល បាននិយាយពីថ្ងៃពុធថា ចំនួនអ្នកស្លាប់បានឡើងដល់ ១២ នាក់ នៅក្នុងឧប្បត្តិហេតុលិចនាវានេសាទ កូរ៉េខាងត្បូងនៅក្នុងសមុទ្របេរីង នៅពេលដែលសាកសព ១១ នាក់ ទៀតត្រូវបានគេរកឃើញនៅក្នុងទឹកក្បែរកន្លែងនោះ ។
ក្រសួងការបរទេសបាននិយាយថា សាកសពទាំងអស់ ១១នាក់ត្រូវបានគេរកឃើញ នៅក្នុងទឹកក្បែរកន្លែងដែលនាវាកូរ៉េខាងត្បូង Oryong 501 បាន លិចដែលនាំឱ្យចំនួនអ្នកស្លាប់ឡើងដល់ ១២ នាក់ ។
សាកសព១១នាក់នោះរួមមាន ជនជាតិ កូរ៉េខាងត្បូង ៣ នាក់ ហ្វីលីពីនម្នាក់ និងឥណ្ឌូណេស៊ី ៧ នាក់ ។
ចំនួនអ្នកស្លាប់គេរំពឹងថា នឹងកើនឡើងថែមទៀតព្រោះទឹកនៅទីនោះមានឈ្មោះល្បី ជាទឹកសមុទ្រដែលកក ហើយនឹងស្ថានភាពអាកាសធាតុដែលអាក្រក់ ដែលកំពុងធ្វើឱ្យរំខានដល់ប្រតិបត្តិការជួយសង្គ្រោះ ។ ខ្យល់កំពុងបោកបក់ក្នុងល្បឿនប្រហែល១៨ម៉ែត្រ ក្នុងមួយវិនាទី នៅក្បែរកន្លែងនោះ ហើយរលកមានកម្ពស់ដល់ទៅ៤ម៉ែត្រ ។
នាវាកូរ៉េខាងត្បូង ៣គ្រឿងរបស់ឧស្សាហកម្ម Sajo ម្ចាស់នាវា Oryong 501 ដែលលិច និង នាវារុស្ស៊ីមួយគ្រឿងបានធ្វើប្រតិបត្តិការរុករកនៅពេលយប់ ។ នាវា ឆ្មាំឆ្នេរសមុទ្រ និង ទូកហោះ អាម៉េរិក ចំនួន៥គ្រឿងបានចូលរួមក្នុងប្រតិបត្តិការនេះ ចាប់ពីថ្ងៃពុធនេះ ។
នាវាចំណាស់៣៦ឆ្នាំនេះគេជឿថា បានចាប់ផ្តើមផ្អៀងបន្ទាប់ពីអាកាសធាតុអាក្រក់ ដែលបង្កឱ្យទឹកសមុទ្រ បានចូលទៅក្នុងផ្នែកដាក់អីវ៉ាន់ របស់នាវានេះ ។
ក្រសួងសុវត្ថិភាពប្រជាជន , ប៉មត្រួតត្រា មើលគ្រោះមហន្តរាយរបស់ប្រទេសបានបើកធ្វើការស៊ើបអង្កេតមួយ នៅក្នុងឧប្បត្តិហេតុតាមសមុទ្រនេះ។
នាវានេះបានចាកចេញពីទីក្រុងកំពង់ផែ ប៊ូសាន នៅភាគខាងត្បូង របស់ប្រទេសកាលពី ថ្ងៃទី១០ ខែកក្កដា ទៅកាន់សមុទ្របេរីង ដើម្បីចាប់ត្រីប៉ូលឡាក់ ( Pollack ) ៕
មតិយោបល់