កាលពីថ្ងៃទី២ ខែធ្នូ តុលាការអេហ្ស៊ីប បានសម្រេចកាត់ទោសប្រហារជីវិត មនុស្ស១៨៨នាក់គាំទ្រអតីតប្រធានា ធិបតីម៉ូហាម៉េដ មឺស៊ី ដោយអ្នកទាំង នោះរងការចោទប្រកាន់វាយប្រហារទៅ លើទីតាំងប៉ូលិសក្រោយការធ្វើរដ្ឋប្រហារ ទម្លាក់លោកមឺស៊ី ។
ការវាយប្រហារកើតឡើងនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៣ នៅពេលដែល កម្លាំងសន្ដិសុខអេហ្ស៊ីបប្រើហិង្សាតំបន់ ពីរផ្សេងគ្នាដែលក្រុមបាតុករគាំទ្រលោក មូហាម៉េដ មឺស៊ីបោះជំរំនៅទីនោះ ។ ការ បង្ក្រាបរបស់កម្លាំងទាហានអេហ្ស៊ីប បានសម្លាប់មនុស្ស៧០៣នាក់និង ២០១៤នាក់រងរបួស ។
ជនជាប់ចោទវាយប្រហារទីស្នាក់ការ ប៉ូលិសនៅខេត្ដ ជីសា បានសម្លាប់ ប៉ូលិស១១នាក់ និងពលរដ្ឋ២នាក់ ព្រម ទាំងប៉ុនប៉ងសម្លាប់ប៉ូលិស១០នាក់ផ្សេង ទៀត ដុតបំផ្លាញស្នាក់ការប៉ូលិស រថ យន្ដប៉ូលិសជាច្រើនគ្រឿង។ ក្នុងចំណោម ជនជាប់ចោទទាំង១៨៨នាក់ មានតែ ១៣៥នាក់ប៉ុណ្ណោះមានវត្ដមាននៅពេល កាត់ក្ដី ។
តាមច្បាប់របស់អេហ្ស៊ីប ទោស ប្រហារជីវិតត្រូវបញ្ជូនទៅឱ្យមេដឹកនាំ សាសនាត្រួតពិនិត្យ ហើយសម្រេច ដោយមិនមានលក្ខណៈបង្ខិតបង្ខំ ។ នេះ ជាលើកទីមួយហើយដែលតុលាការ អេហ្ស៊ីបបានសម្រេចកាត់ទោសប្រហារ ជីវិតដល់អ្នកដែលគាំទ្រអតីតប្រធានា ធិបតី ម៉ូហាម៉េដ មឺស៊ី ។
កាលពីខែមីនា កន្លងមក តុលាការ ឧក្រិដ្ឋកម្មអេហ្ស៊ីបក៏បានប្រកាសទោស ប្រហារជីវិតមនុស្ស៦៨៣នាក់ ពីបទ វាយប្រហារទៅលើប៉ូលិស ។ កាលពីខែ មេសា តុលាការក៏បានកាត់ទោសប្រហារ ជីវិត៦៨៣នាក់ទៀតមានបទល្មើស ដូចគ្នា ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់ អតីតប្រធានាធិបតីម៉ូហាម៉េដ មឺស៊ី នៅខែកក្កដា ឆ្នាំ២០១៣ រដ្ឋាភិបាល អេហ្ស៊ីបបានសម្រេចបោសសម្អាត កម្ចាត់ក្រុមបងប្អូនអ៊ិស្លាមដែលគាំទ្រ អតីតប្រធានាធិបតីបណ្ដាលឱ្យមានអ្នក ស្លាប់ដល់ទៅ១៤០០នាក់ និងជាង២ម៉ឺន នាក់ត្រូវចាប់ឃុំខ្លួន ក្នុងនោះមានរាប់ រយនាក់ត្រូវកាត់ទោសប្រហារជីវិត ៕
មតិយោបល់