ព័ត៌មានជាតិ

រថយន្ត​យី​ឌុប​ដឹក​ធ្ងន់​ពេក​ដាច់​កាឡេ​បុក​ចង្កា​ន់​ដៃ​ស្ពានថ្ម​ក្រឡាប់​បះជើង​

​កំពង់ឆ្នាំង​៖​រថយន្ត​ធំ​មួយ​គ្រឿង​បាន​ក្រឡាប់​បះជើង​ចាក់​ឥ​វ៉ាន់​ពេញ​ផ្លូវ បន្ទាប់​ពី​ដាច់​កាឡរ​កង់​បុក​រះ​បង្កា​ន់ ដៃ​ស្ពានថ្ម​លើ​ផ្លូវជាតិ​រួចមក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​លើ​ផ្លូវជាតិ​លេ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៣​និង​៧៤​នៅ​ចំណុច​ស្ពានចេតីយ៍​ចាស់ ដែល​ស្ថិត​ក្នុង​ភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​លា​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង​។
​សមត្ថកិច្ច​ស្ថិតនៅ​ក្នុង​កន្លែង​កើតហេតុ​បានអោយដឹងថា​៖​រថយន្ត​ដែល​បាន​ក្រឡាប់​បះជើង​នោះ​ម៉ាក​FUZ0​ប្រភេទ​យី​ឌុប​ពាក់​ស្លាក​លេខ​PP3A-1219 បើកបរ​ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង​ដឹក​ស្រា​បៀរ​ពេញ​។​មុនពេល​កើតហេតុ​រថយន្ត​នេះ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ជាមួយ​បង្កាន់ដៃស្ពាន​អូស​ទៅ​មុខ​បែក​កង់​ក្រឡាប់ចាក​ឥ​វ៉ាន់​ពេញ​ផ្លូវ​តែ​ក្នុងករណី​ខាងលើនេះ​មិន​បាន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នក​ណា​ឡើយ​។
​សមត្ថកិច្ច​បាន​បញ្ជាក់​អោយដឹងទៀតថា​៖​រថយន្ត​ដែល​បង្ក​ការ​គ្រោះថ្នាក់​នេះ​នេះ​បណ្តាលមកពី​ដឹក​លើស​ទម្ងន់ ហើយ​ដាច់​ក្រឡេ​កង់​ទើប​បណ្តាលអោយ​រថយន្ត​កាច់​ក្រឡាប់​តែ​ម្តង​។​ក្រោយពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ផ្សេង​មក​សាង​ដឹកយក​ទៅ​គោលដៅ​ផងដែរ ចំណែក​ក​អ្នកបើកបរ​មិន​ត្រូវបាន​គេ​អោយ​ស្គាល់​ឈ្មោះ​នោះឡើយ​។​
​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​ករណី​នេះ​បាន​អោយដឹងថា​៖​រការ​ខូចខាត​បង្កា​ន់​ស្ពានថ្ម​ខាងលើនេះ រថយន្ត​បង្ក​ត្រូវ​ធ្វើ​ការជួសជុល​សង​អោយបាន​រឹងមាំ​ឡើងវិញ ព្រោះ​ជា​សម្បត្តិ​សា​ធារ​ណះ​របស់​រដ្ឋ ទើប​សមត្ថកិច្ច​អនុញ្ញាត​អោយ​យក​រថយន្ត​ទៅ​ធ្វើ​អាជីវកម្ម​វិញ​៕
2014-12-05_092426

មតិយោបល់