ខេត្តបន្ទាយមានជ័យ៖ថ្មីៗនេះលោក គោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានមានជ័យ បានកោះហៅប្រជាពលរដ្ឋជាច្រើនគ្រួសារនៅតាមដងផ្លូវលេខ៣ចាប់ពីផ្លូវជាតិលេខ៦ដល់ផ្សារថ្មីឲ្យមកប្រជុំដើម្បីរកដំស្រាយអំពីបញ្ហាដាក់លូកាត់មុខផ្ទះនិងតាមកៀនផ្ទះ។ក្នុងកិច្ចប្រជុំនោះលោក គោ ស៊ុំសារឿត បាននិយាយថាក្នុងការដាក់លូកាតតាមមុខផ្ទះប្រជាពលរដ្ឋនោះប្រជាពលរដ្ឋត្រូវចេញក្នុងការដាក់លូនោះ៨០ភាគរយចំពោះប្រជាពលរដ្ឋណាមានជីវភាពធូធាតែចំពោះប្រជាពលរដ្ឋណាក្រវិញត្រូវបង់៦០ភាគរយលូ១កង់តំលៃ៨០ដុល្លាក្រុមហ៊ុមដាក់លូដាក់តាមស្តង់ដាក្រោយពីប្រជុំចប់ប្រជាពលរដ្ឋយល់ព្រមធ្វើទាំងអស់គ្នា។តែចំពោះគ្រួសារមួយនៅកាច់ជ្រុងផ្លូវត្រូវបង់ឲ្យក្រុមហ៊ុនដាក់លូចំនួន៨០០ដុល្លាព្រោះដាក់លូចំហៀងផ្ទះដែលមានប្រវែង២៥ម៉ែត្រ។ម្ចាស់ផ្ទះដាក់លូសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព៌តមានឲ្យដឹងថាក្រោយពេលដែលក្រុមហ៊ុនយកម៉ៃខូមកកាយដីដាក់លូនៅកៀនផ្ទះរបស់គាត់ក្រោយពេលដាក់លូបាន៥កង់រួចមកម្ចាស់ក្រុមហ៊ុនដាក់លូឈប់យកលូមកដាក់គពេញចំហៀងផ្ទះរួចប្រាប់ម្ចាស់ផ្ទះថាដាក់លូនេះទាល់តែលុយចំនួន១៣៥០ដុល្លាទើបអាចដាក់បន្តទៀតបាន។ម្ចាស់ផ្ទះបាននិយាយបន្តថាឥវ៉ាន់ជាច្រើនមុខដែលដាក់លក់នៅក្នុងផ្ទះរាប់ម៉ឺនដុល្លារត្រូវទុកចោលព្រោះគ្មានអ្នកចូលទិញលុះនៅថ្ងៃទី៣ខែធ្នូឆ្នាំ២០១៤ក្រុមហ៊ុនដាក់លូបានមកនិយាយជាមួយម្ចាស់ផ្ទះបន្តថាបើធ្វើក៏ធ្វើទៅបើមិនធ្វើក៏ហីទៅពេលនោះម្ចាស់ផ្ទះនិងក្រុមហ៊ុនក៏មានជម្លោះពាក្យសំដីកើតឡើងតឹងសសៃកដាក់គ្នាហើយបុគ្គលឹកក្រុមហ៊ុនដាក់លូនិយាយថាខ្លួនយកតំលៃនេះលោកអភិបាលខេត្តបានកំណត់ឲ្យយកដំលៃប៉ុណ្ណឹងបើមិនសុខចិត្តទៅប្តឹងលោកអភិបាលខេត្តទៅ។ម្ចាស់ផ្ទះហួសចិត្តម្តងគេយកប៉ុន្នេះម្តងប៉ុន្នោះដោយសារតែឥវ៉ាន់នៅពេញផ្ទះមានដំលៃរាប់ម៉ឺនដុល្លាគ្មានអ្នកចូលទិញម្ចាស់ផ្ទះក៏សំរួលធ្លាក់មក១១៥០ដុល្លាវិញទើបក្រុមហ៊ុនដាក់លូចាប់ផ្តើមធ្វើបន្ត។នៅក្នុងការឈ្លោះគ្នានោះប្រជាពលរដ្ឋបានមកចោមរោមមើលយ៉ាងច្រើននាក់បាននិយាយថាក្រុមហ៊ុនដាក់លូនេះក្រាន់តែដាក់លូកាត់តាមថ្នល់លេខ៣តែ៥កង់សោះធ្វើរាប់ខែមិនចេះហើយធ្វើឲ្យអ្នករកស៊ីនៅតាមផ្លូវលេខ៣នេះបិទតូបរកស៊ីស្ទើរគ្រប់គ្នាម្នាក់ៗខាតចុងខាតដើមដោយសារតែក្រុមហ៊ុនដាក់លូនេះពន្យាពេលយូរខែពេកហើយគាត់និយាយថាក្រុមហ៊ុនដាក់លូនេះឃើញតែលុយបើលុយគ្រប់ធ្វើលឿនតែបើលុយមិនគ្រប់ទុកចោលរាប់ខែលូដាក់គគ្នាស្ទះចរាចរទៀតផង៕
ព័ត៌មានជាតិ
មតិយោបល់