ព័ត៌មានជាតិ

លោក គោ ស៊ុំ​សារឿ​ត ថា​ទំនាស់​ដីធ្លី​ដែល​លំបាក​ដោះស្រាយ​បំផុត​គឺ​ការចូល​កាន់កាប់​ដី​រដ្ឋ​ពី​ពលរដ្ឋ​

ខេត្ត​បន្ទាយមានជ័យ​៖ លោក​គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​ថា​:​ទំនាស់​ដីធ្លី​ដែល​លំបាក​ដោះស្រាយ​បំផុត​គឺ​ការចូល​កាន់កាប់​ដី​រដ្ឋ​ពី​ពលរដ្ឋ ការលើកឡើង​នេះ នៅ​ឃុំ​ជប​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សា​ធារ​ណះនូវ​ឯកសារ​នៃ​ការវិនិច្ឆ័​យ​លើ​ការចុះបញ្ជី​ដីធ្លី​នៅ​ក្នុង​ភូមិ​គោក​លន់​ដែល​មាន​ក្បាលដី​ចំនួន ១០៧៥​ក្បាល់​ដី​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៤​។
មាន​ការចូលរួម លោក​លី​សុវណ្ណារិទ្ធ អភិបាលស្រុក​ព្រះនេតព្រះ លោក​លី​សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ មន្ត្រី​អ្នកមុខអ្នកការ និង​ប្រជាពលរដ្ឋ​៣​ភូមិ ស្មើ​និង​ប្រជា ពលរដ្ឋ​ចូលរួម​៣០០​នាក់​ផង​ដែរ​។​
លោក លី សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​សំណង់ និង​សុ​រី​យោ​ដី​ខេត្ត មានប្រសាសន៍ថា ម្ចាស់​ដី​គ្រប់​ស្ថាប័ន​ពាក់​ពន្ធ័​និង​ក្បាលដី នៅក្នុង​ភូមិ​គោក​លន់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេតព្រះ ខេត្ត​បន្ទាយមានជ័យ​ដើម្បី​អនុវត្តន​តាម​ខ្លឹមសារ​របស់​គ​ណះកម្ម​ធិ​ការ​រដ្ឋបាល​និង​ធ្វើការ​បិទ​ផ្សាយ​ជា​សា​ធា​រណះ នូវ​ឯកសារ​សុរិយោដី ដែល​រួមមាន​ប្លង់​សុរិយោដី​និង​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី​ដែល​ក្រុម​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណះ​ប្រពន្ធ័​បាន​ធ្វើ​ការវាស់​វែង​និង​ប្រមូល​ទិន្នន័យ​កន្លងមក​។​លោក​បាន​សំណូមពរ​និង​អ្នក​កាន់កាប់​ដី​និង​ស្ថាប័ន​ពាក់​ពន្ធ័​ទាំងអ​ស់​ត្រូវ​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ក្បាល​ដី​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ឬ​កំហុស​ខុសឆ្គង​ដែល​ត្រូវតែ​តំរូវ​ឬ​ជំទាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយះពេល​៣០​ថ្ងៃ​(​រាប់​បញ្ជូ​លទាំង​ថ្ងៃ​ឈប់សំរាក​) គិត​ចាប់ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៤​រហូត​ដល់​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៥​ជា​កំហិត​នៅ​សាលាស្រុក​ព្រះនេតព្រះ​។​
លោក លី សារី បាន​បញ្ជាក់​ទៀត​ថា​ផុត​ក្នុង​រយះពេល​កំណត់​ខាង​លើគ​ណះ​កម្មា​ធិ​ការ​រដ្ឋា​បាល​សន្មត់​ថា​ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ជា​សា​ធារ​ណះ​នេះ​មាន​ភាព​ត្រឹមត្រូវ​ហើយ​មិន​អាច​ជំទាស់​បាន​ឬ​តវ៉ា​នៅពេល​ក្រោយ​បានឡើយ​។​
លោក​បាន​បញ្ជាក់ទៀតថា​ផុតកំណត់​នៃ​ការបិទ​ផ្សាយ​ជា​សា​ធា​រណះ​នោះ​គណៈកម្មាការ​រដ្ឋបាល​និង​ធ្វើការ​បូកសរុប​លទ្ធផល​ហើយ​លើកសំណើរ​ផ្តល់​សិទ្ធិ​លើ​អចលនវត្ថុ​ដើម្បី​ផ្តល់​សិទ្ធិ​លើ​អចលនវត្ថុ​(​ប័ណកម្មសិទ្ធិ​)​ជូន​អ្នក​កាន់កាប់​ណាមួយ​ដែល​បាន​បំពេញ​បំពេញ​គ្រប់​លក្ខណះ​តាមច្បាប់​។​
លោក​គោ​ស៊ុំ សារឿ​ត មានប្រសាសន៍​ទៀត​ថា​: ការចូលរួម​ពី​ពលរដ្ឋ លើ​ការដោះស្រាយ​ទំនាស់​ដីធ្លី​នេះ ដោយ​ទទួលយក​សមរម្យ តាម​ការដោះស្រាយ​ដោយ​សមធរ​ពី​អជ្ញាធរ​ដែនដី ការចុះបញ្ជី​ដីធ្លី មាន​ភាពងាយស្រួល​និង ឆាប់រហ័ស ប្រក​កប​ដោយ សុ​ក្រិត​ភាព​៕​
2014-12-05_094617

មតិយោបល់