ព័ត៌មានជាតិ

ហង្ស​ក្រហម​ពង្រីក​ពហុ​កីឡដ្ឋាន Anfield

កាលពី​ឆ្នាំ​មុន​នេះ​ដែរ​ក្លិប​ហង្ស​ក្រហម​បាន​ប្រកាស​ឲ្យដឹង​ថា ក្លិប​នឹង​សាងសង​ពហុ​កីឡដ្ឋាន​ថ្មី​មួយ ដើម្បី​បង្កើន​សមត្ថភាព ដោយ​អាច​ផ្ទុក​អ្នកទស្សនា ដល់​ទៅ ៥៥ ០០០ នាក់ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការពង្រីក ។​
​ក្លិប​នេះ បានបញ្ជាក់​ថា ការសាងសង់​នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ចន្ទ ទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៤ នេះ ហើយ​ទិដ្ឋភា​B​សាងសង់ និង​ពង្រីក​នេះ បញ្ចប់​នៅ​រដូវ​កាល ២០១៦ និង ២០១៧ ។​
​អ្នកគ្រប់គ្រង​ក្លិប​ហង្ស​ក្រហម Ian Ayre បាន​ប្រាប់​ដល់​គេហទំព័រ​ក្លិប​ថា “​ថ្ងៃនេះ​ជា​ប្រវត្តិសាស្ត្រ​បាល់ទាត់​ក្លិប​ហង្ស​ក្រហម ចាប់តាំងពី ពេលដែល​យើង​ចាប់ផ្តើម​ឈរលើ​ដំណើរការ​នេះ យើង​តែងតែ​និយាយ​អ្វី​ដែល​ច្បាស់ ឥឡូវ​ច្បាស់​ហើយ ដោយ​យើង​ផ្អែកលើ​គោលការណ៍​ពង្រីក​ពហុ​កីឡដ្ឋាន Anfield ” ។ អ្នកគ្រប់គ្រង​រូបនេះ​បាន​បញ្ចាក់​ថា ការពង្រីក Anfield បញ្ចាក់​ថា​យើង​ធ្វើការ​យូរអង្វែង សម្រាប់​អ្នកគាំទ្រ ៕​
anfieldpast4

មតិយោបល់