ព័ត៌មានជាតិ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន ៖បើកគម្រោងនៃជំនួយបច្ចេកទេសរបស់ចៃកា

ភ្នំពេញៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ សិក្ខាសាលាលើការបើកគម្រោង នៃជំនួយ​បច្ចេកទេសរបស់ចៃកា ស្តីអំពីគម្រោងលើប្រពន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលនឹងត្រូវ​បានប្រព្រឹត្តឡើងនៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ទីក្រុងភ្នំពេញ។

ពីធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីជាន់ខ្ពស់ ក្រសួង​សាធារណៈការ និងដឹកជញ្ជូន លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស្រី កុយ សុដានី អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ចាន់ តារា អគ្គនាយក នៃនាយកដ្ឋានដឹកជញ្ជូន លោក អាដាជិ អ៊ីតហ្ស៊ូ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា និងមាន​វត្តមានរបស់មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រុមអ្នកជំនាញការរបស់ចៃកាជាច្រើននាក់ទៀតនឹងចូល​​រួមសិក្ខាសាលានេះផងដែរ ។

គោលដៅរួមនៃគម្រោងរយៈពេល៣ឆ្នាំនេះ មានបំណងក្នុងការជួយទ្រទ្រង់ លើការធ្វើឲ្យប្រសើរឡើងនៃការត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, ការចុះបញ្ជី និងប្រពន្ធ័បច្ចេកវិជ្ជាអាយធី នៅក្នុងប្រទេសកម្ពុជា។ហើយតាម​រយៈគម្រោងនេះ ត្រូវបានរំពឹងទុកថា គម្រោងនឹងចូលរួមចំណែកសម្រាលបន្ទុករបស់​ប្រជាពលរដ្ឋក្នុងការធ្វើ​សនិទាន​​កម្មនីតិវិធី លើការស្នើសុំចុះបញ្ជីនិងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីធានាបាននូវតម្លៃ​រថយន្តនេះជាអចលនទ្រព្យ និងដើម្បីការពារថែរក្សាសុវត្ថិភាពលើដងផ្លូវ ៕

បើកគម្រោងចៃកាបើកគម្រោងចៃកាបើកគម្រោងចៃកាបើកគម្រោងចៃកា

មតិយោបល់