ព័ត៌មានជាតិ

លួចទូរសព្ទ័ដៃអ្នកចាំកំដរអ្នកជម្ងឺក្នុងមន្ទីរពេទ្យ ត្រូវសន្តិសុខចាប់ខ្លួនបាន

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរសព្ទ័អ្នកកំដអ្នកជំងឺ ខណ:ពេលដែល ជនរងគ្រោះ កំពុងដេកលង់លក់បានសម្រេចព្យាយាមគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ទូរសព្ទ័ភ្ញាក់ដឹងខ្លួនទាន់ រាយការណ៏ ជូនក្រុមសន្តិសុខមន្ទីរពេទ្យព្រះកុសម: ធ្វើការស្ទាក់ចាប់ខ្លួនបាន ។ ហេតុការណ៏នេះបានកើតឡើងកាលពី វេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងមន្ទីរពេទ្យ ព្រះកុសម: ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថាបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ រឿន សុរិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរពន្ធដា ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជាម្ចាស់ទូរសព្ទ័ម៉ាកសាំស៊ុង ។ជនរងគ្រោះ ទី២.ឈ្មោះ រស់ ថាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិត្នោតស្វាយ ឃុំរង់ដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ជាម្ចាស់ទូរសព្ទ័ម៉ាកណូគា ។

ជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុ ខណ:ពេលដែលរូបគាត់មកថែទាំអ្នកជំងឺដែលសម្រាកនៅលើអគារ នៃមន្ទីរពេទ្យព្រះកុសម: ក៏សម្រាន្តលង់លក់មួយភាំង ស្រាប់តែមានជនសង្ស័យខាងលើ បានឆ្លៀតឱកាសដើរ មកធ្វើសកម្មភាពលួចយកទូរសព្ទ័របស់គាត់ មួយគ្រឿងម៉ាកសាំស៊ុង ពណ៌ស ដែលកំពុងសាកថ្មទុកក្បែរខ្លួននោះ យកទៅបាត់ បន្ទាប់មកជនសង្ស័យរូបនេះ បានបន្តឡើងទៅលើជាន់ទីបី ធ្វើសកម្មភាពលួចទូរសព្ទ័មួយគ្រឿង ទៀតម៉ាកណូគា បានសម្រេចព្យាយាមគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏រាយការណ៏ជូនក្រុម សន្តិសុខមន្ទីរពេទ្យព្រះកុសម: ដែលប្រចាំការវេនយប់ធ្វើការកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យខាងលើនេះ បានទាន់ពេលវេលា រួចប្រគល់ឲ្យទៅលោកប្រធានសន្តិសុខធ្វើការសាកសួរ ។

បើតាមប្រភពព័ត៌មានពីប្រធានសន្តិសុខមន្ទីរពេទ្យព្រះកុសម: បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ី ភាណេ អាយុ៤១ឆ្នាំ ស្នាក់នៅភូមិអន្លង់សាន្ត ឃុំព្រៃស្ពឺ ស្រុកកោះធំ ខេត្តកណ្ដាល ។ ហើយជនសង្ស័យបានសារភាពថា រូបគេបានចូលមកកាន់មន្ទីរពេទ្យតាំងតែពីម៉ោង៩ យប់មកម្ល៉េះរហូតដល់ម៉ោងដែលរៀងស្ងាត់មនុស្សចេញចូល ពេលនោះរូបគេក៏ឆ្លៀតឱកាសចូលលួចទូរសព្ទ័របស់អ្នកមកថែទាំអ្នកជំងឺតែម្ដង ។ ហើយដោយសារតែមានការ អាណិតអាសូរពីជនរងគ្រោះជាម្ចាស់ទូរសព្ទ័ ដែលមិនបានដាក់ពាក្យបណ្តឹង សុំត្រឹមទូរសព្ទ័ដៃរបស់គាត់យក មកវិញ ក៏ត្រូវបានប្រធានសន្តិសុខសម្រេចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាអប់រំ ឲ្យត្រឡប់ទៅវិញ ដោយឈប់ ប្រព្រឹត្តនូវទង្វើបែបនេះបន្តទៀត ៕

លួចទូរសព្ទ័

លួចទូរសព្ទ័

លួចទូរសព្ទ័

លួចទូរសព្ទ័

លួចទូរសព្ទ័

មតិយោបល់