ព័ត៌មានជាតិ

ស្រ្តីចំណាស់ម្នាក់ មានជំងឺវង្វេងស្មារតីចងកផ្តាច់ជីវិត!..

តាកែវ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពស្រ្តីចំណាស់ម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួននិងក្រមានៅលើផ្ទះរបស់ខ្លួន។

ករណីនេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក នៅថ្ងៃសៅរ៍ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
ជណរងគ្រោះមានឈ្មោះ ផាន់ ម៉ាស់ ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ។
មូលហេតុ ចេះតែវង្វេងស្មារតី។

ករណីនេះ កម្លាំងជំនាញ នឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យសាកសពដល់កន្លែងកើតហេតុ ហើយបងប្អូនកូនចៅ បានអះអាងថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន។
កម្លាំងជំនាញ បានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់