ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អេ​ង​ ​រិទ្ធី​ ​៖​ ​ពេ​លវេ​លា​មក​ដ​ល់​ហើ​យប​ង​ប្អូ​ន​​​គាំទ្រ​ប​​ស​ង្គ្រោះ​ជាតិ​គួ​រ​តែ​ដូរ​ ​​​សម​ ​រ​ង្ស៊ី ​ចេ​ញ​​​ទៅ​

ពិធីករដ៏ល្បី​របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលកំពុង​ប៉ះទង្គិចអារម្មណ៍​ប្រជាពលរដ្ឋ​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយ​ម្នាក់ៗ​ស្អប់រកលេខ​ដាក់គ្នា ជាពិសេស​អ្នកគាំទ្របក្សសង្គ្រោះជាតិតែម្តង ក្រោយ​លោកល្បីសារជាថ្មីម្តង​ទៀត​​លើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនិងសម្តីដែលលោក ធ្លាប់បាននិយាយថា ​ស្រុកខ្មែរ​គ្មានយួននោះ ។​
ថ្មីៗនេះដែរ លើទំព័ររបស់ ​ពិធីករ និង​តារាសម្តែងរូបនេះ បានសរសេរថា “ពេលវេលាមកដល់ហើយ បងប្អូន cnrp គឺយើងត្រូវតែប្តូរ គឺដូរលោកប្រធាន សម រង្សី ព្រោះថាស្ទើរម៉ាជីវិតរបស់គាត់មិនធ្លាប់ឈ្នះសោះ តែសូមផ្តាំដាច់ខាតរកមនុស្សផ្សេងក្រៅពីលោកអនុប្រធានកឹម សុខា ណា ចុះចេញទៅរង្សីអើយ ៗៗៗៗៗៗ” ។​
សំណេរ​ ​នេះ​ក៏កំពុងតែ ជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះ​​អ្នកគាំទ្របកសង្គ្រោះជាតិ ដោយបានជះកំហឹង​ទាំងកន្តោមកវិញ លើ ពិធីករ អេង រិទ្ធី ​។​
បក្សសង្គ្រោះជាតិបើទោះបីជា ចូលកាន់កាប់ក្បាលម៉ាស៊ីន ស្ថាប័ន​មួយចំនួនក្តី តែ​ហាក់ដូចជា​ មិនអាច​ធ្វើអ្វីបានឡើយ ដោយ​ គេសង្កេត​ឃើញថា មានសភាពស្ងប់ស្ងាត់ ខុសពីអ្វីដែល​ខ្លួន បានអះអាង ប្រាប់ទៅកាន់​ប្រជាពលរដ្ឋ ដែល​ជា​អ្នកគាំទ្រ បក្សខ្លួនកន្លងមក​នោះ ៕​
10847964_312988465556764_9132257929698451651_n
រូបខាងលើ​​អ្នកលេងហ្វេសប៊ុក​កាត់ត
10801652_365337963635110_5457133026426474394_n

មតិយោបល់