ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បោកគ្រាប់បែកនៅចំការមន របួសមនុស្ស ០៤នាក់ ក្នុងនោះមានបរទេស ០២នាក់

ភ្នំពេញ: ហេតុការណ៍បោកគ្រាប់បែកនៅទឹកដីខណ្ឌចម្ការមន កាលពីវេលាម៉ោងជិត ៨យប់ ថ្ងៃអង្គារ ទី០៦ ខែកញ្ញានេះ បណ្តាលឲ្យមនុស្សចំនួន ០៤នាក់របួស ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន។ បើតាមសាក្សីបាននិយាយថា គេបានឃើញជនសង្ស័យជាបុរសពីរនាក់ ជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវលេខ ១៦៣ បានគប់គ្រាប់បែកចូលក្រោមរថយន្តម៉ាកលុចស៊ីស ដែលកំពុងបើកបណ្តាលរថយន្តខូចខាតបែកកញ្ចប់ និងបែកកង់ ជាងនេះទៅទៀត ក៏បានបណ្តាលរបួសមនុស្សចំនួន ០៤នាក់ផងដែរ ក្នុងនោះមានជនបរទេស០២នាក់ ផងដែរ ខណ:ជនរងគ្រោះទាំងនោះនៅក្បែរកន្លែងកើតហេតុ។

រហូតមកដល់ពេលនេះ គេមិនទាន់សន្និដ្ឋានបានថា តើហេតុការណ៍បែកគ្រាប់បែកនេះ កើតចេញពីរឿងគំនុំ ឬយ៉ាងនោះទេ ខណ:ដែលនាយឧត្តមសេនីយ ជូន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានទៅដល់កន្លែងកើតហេតុផងដែរ៕ ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយទៀត៕

//youtu.be/Byl8vn6blm8

//youtu.be/9-yLlTWNPFA

photo_2016-09-06_21-03-00

photo_2016-09-06_21-03-04

photo_2016-09-06_21-03-08

photo_2016-09-06_21-19-24

photo_2016-09-06_21-19-27

photo_2016-09-06_20-13-59

photo_2016-09-06_20-14-02

photo_2016-09-06_20-19-26

photo_2016-09-06_20-19-33

photo_2016-09-06_20-23-56

photo_2016-09-06_20-24-00

photo_2016-09-06_20-41-07

photo_2016-09-06_20-41-12

photo_2016-09-06_20-41-15

photo_2016-09-06_20-41-17

photo_2016-09-06_20-41-26

photo_2016-09-06_20-44-01

photo_2016-09-06_20-44-04

មតិយោបល់