កីឡាករ Robin van Persie នារាត្រីទៀបភ្លឺយប់មិញនេះបាននាំសំណាងឲ្យក្លិបបិសាចក្រហមឈ្នះក្រៅទឹកដី ដោយលទ្ធផល ២ ទល់នឹង ១ លូតខ្លួនឡើងទៅកាន់លេខ ៣ នៃតារាងក្នុងក្របខណ្ឌ Premier League ។ការប្រកួតក្រុមជើងខ្លាំងក្នុងតារាងដូចគ្នា បានធ្វើឲ្យបិសាចក្រហម យ៉ាប់យឺន បំផុត ចាញ់ទឹក ចាញ់ដី Southampton ដោយតង់ទី ១ ធ្វើបានសម្រេច ក្នុងលទ្ធផល ១ ស្មើ តែប៉ុណ្ណោះ ។ តែសំណាងមាន យឺអ៊ុនល្អ នៅពេលដែល Wayne Rooney ហ្វ្រីហ្គិតនៅនាទី ៧១ បាល់បានធ្លាក់នៅខាងឆ្វេងដៃអ្នកចាំទី ពោលគឺ អង្គទី ១ ធ្វើឲ្យ Robin van Persie មានឱកាសបំប៉ោងសំណាញ់តែម្តង ជួយក្លិបអតីតម្ចាស់រង្វាន់ Premier League ឈ្នះ ២ ទល់នឹង ១ រហូតដល់ចប់ការប្រកួត។
បញ្ជក់ផងដែរថា បិសាចក្រហមនៅពេលនេះ មាន ២៨ ពិន្ទុ ដោយចាញ់ក្លិបកំពូលតារាង តោខៀវ ៨ ពិន្ទុ និងចាញ់ក្លិបលេខរៀងទី ២ មេឃខៀវ តែ ៥ ពិន្ទុតែប៉ុណ្ណោះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់