បន្ទាយមានជ័យ៖លោក អាត់ ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រកាសដល់នគរបាលទូទាំងខេត្តកុំប្រើប្រាស់រថយន្តចង្កូតស្តាំសេរីថ្មីដែលហួសច្បាប់កំណត់អោយប្រើប្រយ័ត្នអង្គភាពប្រឆាំងអំពើពុករលួយសួរនាំ។
ការលើកទ្បើងដូចនេះក្នុងពិធីគោរពទង់ជាតិរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យនាថ្ងៃទី៨ ធ្នូ២០១៤និងបន្ទាប់ពីមានការចុះធ្សាយព័ត៍មានពីការនាំចូលរថយន្តសេរីថ្មីចង្កូតស្តាំពីប្រទេសថៃនិងការយករថយន្តទាំងនោះមកចរាចរណ៍លើផ្លូវបំពាក់ស្លាក់លេខខេមរះភូមិន្ទ និងនគរបាលនៅខេត្តបន្ទាយមានជ័យហើយក៍បន្ទាប់ពីការព្រមានរបស់លោក អភិបាលខេត្តនេះផងដែរ។
លោក អាត់ ខែមបានបន្តអោយដឹងទៀតថារឿងរថយន្តចង្កូតស្តាំត្រូវបានរដ្ឋាភិបាលប្រកាសបិទមិនអោយមានការនាំចូលតាំងពីឆ្នាំ២០០៧ដូចនេះមានន័យថារថយន្តចង្កូតស្តាំសេរីថ្មីលើឆ្នាំដែលច្បាប់បានកំណត់ជារយន្តខុសច្បាប់បើយើងយកមកប្រើគឺជារឿងខុសច្បាប់លោកមិនអនុញ្ញាត្តអោយយកស្លាក់លេខនគរបាលទៅបំពាក់ដែលមិនមែនជារថយន្តរបស់រដ្ឋបានទ្បើយ។ហើយម្យ៉ាងទៀត សូមកុំប្រើព្រោះយើងជាសមត្ថកិច្ចកុំអោយពលរដ្ឋថាហាមមិនអោយពួកគាត់ជិះបែរជាខ្លួនឯងជិះទៅវិញសូមងាកទៅប្រើរថយន្តចង្កូតឆ្វេងវិញវាមានច្រើនប្រភេទណាស់។ជាមួយនិងរថយន្តចង្កូតស្តាំនេះលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យកាលពីចុងខែវិច្ឆិកា២០១៤កន្លងទៅបានព្រមានដល់សមត្ថកិច្ចជាប់ពាក់ព័ន្ធអោយបញ្ឈប់ការបន្លំនាំចូលរថយន្តចង្កូតស្តាំឬឆ្វេងពីប្រទេសថៃតាមច្រករបៀងហើយរឿងនេះធ្វើអោយអង្គភាពប្រឆាំងអំពើពុករលួយកំពុងតែធុំក្លិនត្រូវប្រយ័ត្នព្រោះថាខេត្តបន្ទាយមានជ័យកន្លងុមកមេប៉ូលិស មេគយនិងមន្ត្រីគយជាច្រើននាក់បានដកតំណែង។ដោយទ្បែកចំពោះស្លាក់លេខខេមរភូមិន្ទវិញលោក ឈឿម សារិទ្ធ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១បានអោយដឹងដែលថាលោកក៍បានដាក់បញ្ជាដល់ទាហានរបស់លោកត្រូវបជ្ឈប់ការយកស្លាក់លេខខេមរភូមិន្ទទៅបំពាក់លើរថយន្តឯកជនអោយសោះព្រោះស្លាក់លេខនេះមួយភូមិភាគបានតែពីររថយន្តទេគឺរថយន្តមេភូមិភាគនិងរថយន្តនាយសេនាធិការភូមិភាគតែប៉ុណ្ណោះហើយបើនៅតែមានអ្នកយកបំពាក់សូមអោយសនត្ថកិច្ចត្រួតពិនិត្យអនុវត្តតាមច្បាប់។
សូមបញ្ជក់ថារថយន្តចង្កូតស្តាំត្រូវបានរដ្ឋាភិបាលប្រកាសហាមមិនអោយមានការនាំចូលទៀតទេនិងបានប្រកាសអោយរថយន្តចង្កូតស្តាំទាំងទ្បាយណាដែលមិនទាន់បានបង់ពន្ធនាំចូលត្រូវតែមកចុះបញ្ជីពន្យាពេលហើយបងើពន្ធបើមិនមកចុះបញ្ជីឬបង់ពន្ធទេធុតថ្ងៃកំណត់មិនអាចបង់ពន្ធបានទេ។តែទោះជាយ៉ាងណាក៍ដោយប៉ុន្មានឆ្នាំចុងក្រោយនេះគេឃើញមានការនាំចូលនិងប្រើប្រាស់រថយន្តចង្កូតស្តាំសេរីចាបើពី២០១០ទ្បើងរាប់សិបគ្រឿងចរាចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ឧត្តរមានជ័យ ដោយបំពាក់ស្លាក់លេខ នគរបាលនិងខេមរះភូមិន្ទ៕
ព័ត៌មានជាតិ
មតិយោបល់