ព័ត៌មានជាតិ

រទេះក្របី​ចំនួន​៥​គ្រឿង ដឹក​ឈើប្រណិត​ប្រភេទ​ធ្នុង និង​ឈើមូល ត្រូវបាន​កម្លាំង​ចំរុះ ខេត្ត​ពោធិ៍សាត់ ចាប់បាន​

​សមត្ថកិច្ច​ចំរុះ ដឹកនាំ​ដោយ​លោក ប៉ែន ជឹម ប៉ូលីស​សេដ្ឋកិច្ច ខេត្ត​ពោធិ៍សាត់ ចុះបង្ក្រាប​រទេះក្របី ដឹក​ឈើប្រណិត​ខុសច្បាប់ នៅត្រង់​ចំណុច​ត្រាង​ដុំ ក្នុង​ទឹកដី​ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។​
​បើ​តាម​ប្រភព​ពត៌មាន ពី​លោក ប៉ែន ជឹម បានអោយដឹងថា កម្លាំងចំរុះ​របស់​លោក គឺ​ធ្វើ​ការចុះ​បង្ក្រាប​បទល្មើស ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ជា​រៀងរាល់ថ្ងៃ ហើយ​ចំពោះ​ឈើ​ប្រណិត ដែល​កម្លាំង​ចំរុះ​បង្ក្រាបបាន​នោះ គឺ​មាន​ចំនួន​៣១​ដុំ និង​ឈើមូល​មួយចំនួនទៀត ត្រូវ​លោក​បាន​ប្រគល់ អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្រុក​ភ្នំក្រវាញ រក្សាទុក ឯ​ចំណែក​ជនល្មើស ត្រូវបាន​កម្លាំង​សមត្ថកិច្ច ណែនាំ​ប្រគល់​អោយ​រទេះក្របី​វិញ និង​ធ្វើ​កិច្ចសន្យា មិនអោយ​កាប់​បំផ្លាញ​ព្រៃឈើ​តទៅទៀត ។
​គួ​រំលឹក​ផង​ដែរ​ថា បទល្មើស​ព្រៃឈើ ដែល​ពួក​ជនល្មើស លោប​លួច​កាប់​បំផ្លាញ​ជា​រៀងរាល់ថ្ងៃ គឺ​នៅ​ចំណុច​ភូមិ​រាំង​ខ្វាវ និង​ចំណុច​អំពិល ៕
2014-12-02_120559

មតិយោបល់