សាលារាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាតមួយ ឲ្យគណបក្សសង្គ្រោះជាតិ អាចសាងសង់ឆាកប្រគុំតន្ត្រី ក្បែរវត្តបុទុមវតី ដើម្បីរៀបចំ ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៦ នៅថ្ងៃទី១០ ខែធ្នូនេះ ចាប់ពីម៉ោង ៦និង០០នាទីព្រឹក ដល់ម៉ោង ១៨និង០០នាទីល្ងាច ។ ការចេញលិខិតអនុញ្ញាតនេះ គឺធ្វើទ្បើងបន្ទាប់ពីមានការស្នើសុំ ពីលោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការ ប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ ។
សាលារាជធានីភ្នំពេញ ក៏បានស្នើឲ្យលោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការ ប្រតិបត្តិរាជធានីភ្នំពេញចូលរួមសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យការប្រារព្ធពិធីទៅដោយរលូន និងរបៀបរៀបរយសាធារណៈ ពិសេសបញ្ចៀសបាន នូវភាពចលាចល ដែលអាចកើតចេញពីជនឆ្លៀតឱកាសមួយចំនួនតូច ៕
មតិយោបល់