សារព័ត៌មាន BBC បានចេញផ្សាយ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ថាស្ត្រីសកម្មជន ជនជាតិ ប៉ាគីស្ថាន Malala Yousafzai ដែលទើបទទួលបានពានរង្វាន់ Nobel សន្តិភាព បានប្រាប់ដល់ BBC ថា នាងចង់ឈានជើងចូលប្រឡូក ក្នុងឆាកនយោបាយ ពោលគឺចង់ក្លាយជានាយករដ្ឋមន្ត្រី។
នាងបាននិយាយថា នាងអាចធ្វើជានាយករដ្ឋមន្ត្រី ប៉ាគីស្ថាន នៅពេលណាមួយ ព្រោះនាង បានបញ្ចប់ការសិក្សា នៅអង់គ្លេស ជាពិសេសគឺនាងមានបំណង ដូច្នេះនាងត្រូវតែសម្រេចបំណងនេះឲ្យបាន។
កាលខែតុលា ឆ្នាំ២០១២ នៅក្នុងយុទ្ធនាការ អប់រំក្មេងស្រី នាង Malala ត្រូវបានខ្មាន់កាំភ្លើង តាលីបង់បាញ់ នាងត្រង់ផ្នែកក្បាល។ បន្ទាប់ពីព្យាបាលរួច នាងក៏ទទួលបានពាន់រង្វាន Nobel សន្តិភាព ឆ្នាំ ២០១៤ ហើយក៏ជាមនុស្សវ័យក្មេងជាងគេបំផុតផងដែរ ដែលទទួលបានពានរង្វានមួយនេះ៕
ព័ត៌មានជាតិ
មតិយោបល់