ព័ត៌មានជាតិ

មិនទាន់បាត់ភ័យផង! ផ្អើលជិតភ្លឺ ចិនខ្មែរផ្ទុះអាវុធដាក់គ្នា នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីជនជាតិចិន និងខ្មែរ១ក្រុម បាញ់បោះភ្ញាក់ផ្អើល នៅក្រុងប៉ោយប៉ែត។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចខារ៉អូខេ ឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ករណីនេះ ជនជាតិចិនម្នាក់ បានរងរបួសបាក់ភ្លៅម្ខាង ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ក្រោយកើតុហេតុ សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ និងធ្វើការសាកសួរ៕

មតិយោបល់