ព័ត៌មានជាតិ

គ្រាប់មីន​និង​កាកសំណល់​ជាតិ​ផ្ទុះ​សម្លាប់​មនុស្ស​១៦​នាក់​និង​របួស​៨៤​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ​៖​ទោះបីជា​ខេត្តបន្ទាយមានជ័យ​បានបញ្ចប់​សង្គ្រា​ប់​ស្ទើរ​ក្រោយ​គេ​ពិតមែន​តែ​ពលរដ្ឋ​១៦​នាក់​ត្រូវបាន​ស្លាប់​និង​៨៤​នាក់​រងរបួស​ដោយសា​រ​គ្រាប់មីន​និង​កាក​សំណល់​ជាតិ​ផ្ទុះ បន្សល់​ពី​សម័យ​សង្គ្រាម​ក្នុង​រយះពេល​៤​ឆ្នាំ​ចុងក្រោយ​នេះ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​កំចាត់​មីន នៅ​ខេត្ត​បន្ទាយមានជ័យ​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ការកសាង​ផែនការ​បោសសម្អាត​មីន​ឆ្នាំ​២០១៥​នា​ព្រឹក​ថ្ងៃទី​១១​ឆ្នូ​ឆ្នាំ​២០១៤​ដែល​បាន​ធ្វើ​ទ្បើង​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​
នេះ​យោងតាម តារាង​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន ស​.​ផ​.​ស​ក្នុង​សិក្ខាសាលា​ស្ដីពី​ការកសាង​ផែនការ​បោសសម្អាត​មីន​ឆ្នាំ​២០១៥​នា​ព្រឹក​ថ្ងៃទី​១១​ឆ្នូ​ឆ្នាំ​២០១៤​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​
លោក​ឡេង រ៉ានី​ន ប្រធាន​ក្រុម​ការងារ​សកម្មភាព​មីន​ខេត្ត​បានបង្ហាញ​ថា​: អត្រា​គ្រោះថ្នាក់​ស្លាប់​និង​របួស​ដោយ​សម្រាប់​គ្រាប់​មីន​ដោយ​គិត​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៤​នៅក្នុង​ស្រុក​-​ក្រុង​ទាំង​៩​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មាន​រហូត​ដល់​៦៥​ករណី​ស្លាប់​១៦​នាក់​និង​របួស​៨៤​នាក់​។ ឯក លទ្ធផល​បោសសម្អាត​មីន របស់ CMAC UNDP ឆ្នាំ​២០១៤ លើ​ស្រុក ម៉ាឡៃ អូជ្រៅ ស្វាយចេក ថ្មពួក និង​ក្រុង​ប៉ោយ​ប៉ែត សរុប​១៥១ ចំការមីន លើ​ផ្ទៃដី​ផែនការ ៩.០០៧.២៣៦​ម៉ែត​ការ​រ៉េ ដែល​អនុវត្ត​បាន​១៣៣​ចំការមីន ផ្ទៃ​ដី​បោសំ​អាត ៧.៩០៧.៨៤០ ម៉ែត​ការ៉េ​ស្មើរ ៨៧.៧៩% CMAC អនុវត្តបាន​៧​ចំការមីន ផ្ទៃ​ដី​បោសសំអាត ៣០២.០៦៥ ស្មើរ ១១.២៨% HALO Trust អនុវត្តបាន ៨៨ ចំការមីន លើ​ផ្ទៃដី​បោសសម្អាត ៤.៤៨៤.៧៥៣​ម៉ែត​ការ​រ៉េ គិត​ជា​ភាគរយ​៦៩.១១%​។​
លោក​បន្ត​អោយដឹងទៀតថា​លទ្ធផល​អនុម័ត​ចំការមីន​សំរាប់​ផែនកា​ររ​ឆ្នាំ​២០១៥​និង​អុ​វត្ត​លើ ស្រុក ម៉ាឡៃ អូជ្រៅ ស្វាយចេក ថ្មពួក និង​ក្រុង​ប៉ោយ​ប៉ែត ២២៣​ចំការមីន ផ្ទៃដី ១៤.៣១០.២១២​ម៉ែត​ការ៉េ គ្រួសារ​ទទួល​ផល ៥៩៥​គ្រួសារ​។​
ចំពោះ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន ពី​ឆ្នាំ​២០១០ ដល់ ២០១៤​សរុប ៦៥​ករណី ស្លាប់​១៦​នាក់ របួស​៨៤​នាក់​នៅក្នុង​ស្រុក​-​ក្រុង​ទូទាំង​ខេត្ត​។​
ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា​:​សកម្មភាព​កំចាត់​មីន​គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ទី​៩​របស់​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ធ្វើជា​អទិភាព​ចំបង​មួយ​សំដៅ​រួម​ចំណែក​និង​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ពិសេស​នៅក្នុង​ការសម្រេច​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​និង​ជំរុញ​សេដ្ឋកិច្ច​។​លោក​បន្តថា​គោលដៅ​របស់​រាជរដ្ឋាភិបាល​គឺ​ការរំដោះ​ផ្ទៃដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​រួចផុត​ពី​ការ​គំរាម​គំហែង​ដោយ​មីន​និង​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​តាមរយះ​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​និង​កំណត់​ពេលវេលា​ជាក់លាក់ ក្នុងការ​បោសសំអាត​តំបន់​សង្ស័យថា​មានការ​គម្រាម​និង​ឈាន​ទៅ​កាត់បន្ថយ​ចំនួន​រងគ្រោះ​រហូតដល់​កម្រិត​សូន្យ​នៅ​មុន​ឆ្នាំ​២០២០​។​ក្នុងនោះ​លោក​អភិបាល​បាន​ណែនាំ​ដល់​គ្រប់​ស្ថាបន័ អាជ្ញាធរ អង្គភាព​និង​ភ្នាក់ងារ​ពាក់​ពន្ធ័​ទាំងអស់​ក្នុង​ខេត្ត​ត្រូវ​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន​កម្ពុជា​ដើម្បី​ជំរុញ​អោយ​ការអនុវត្ត​ផែនការ​បោសសំអាត​គ្រាប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​តាម​តំបន់​គោលដៅ​ទាំងអស់​អោយ​សម្រេចបាន​ជោគជ័យ​តាម​កាលវិភាគ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​៕​
2014-12-12_144240
2014-12-12_144253

មតិយោបល់