ព័ត៌មានជាតិ

រថយន្ត​ចាស់​មិន​គ្រប់លក្ខណៈ​បច្ចេកទេស មិន​គួរ​ធ្វើ​ចរាចរណ៍​នោះទេ ព្រោះ​អាច​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​

​ខេត្ត​ព្រៃវែង​៖ រថយន្ត​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម មិន​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ ដូច​ឃើញ​ក្នុង​រូបថត​នេះ ធ្វើ​ចរាចរណ៍​យ៉ាង​សង្ហា ពេញ​ទឹក​ដី​ខេត្ត​ព្រៃវែង​។ អាច​ប្រឈម​និង​គ្រោះថ្នាក់​ចរាចរ គ្រប់ពេល​ក៏​ថា​បាន ព្រោះ​រថយន្ត​ដែល​កំពង់​ធ្វើ​ចរាចរណ៍​នេះ គ្មាន​ភ្លើង​ស៊ីញ៉ូ​ឆ្វេង​ស្តាំ​មុខក្រោយ និង​គ្មាន​ភ្លើងស្តុប កង់​សឹក​ក្រឡា​អស់ តួ​រថយន្ត​ចាស់​មើល​លែង​យល់ មិន​គួរ​ធ្វើ​ចរាចរណ៍​បែប​នេះ​ទៀត​ទេ​។​
​រថយន្ត​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មើល​លែង​យល់ មិន​ស្គាល់​ម៉ាក មិនដឹង​ស៊េរី​ផលិត​នៅ​ឆ្នាំ​ណា ធ្វើ​ចរាចរណ៍​ក្នុង​ខេត្តព្រៃវែង​យូរ​ឆ្នាំ​មកហើយ ធ្វើ​ចរាចរណ៍​ទៅដល់​កន្លែង​ណា មហាជន​បាន​នាំគ្នា​ធ្វើការ រិះគន់​ទៅ​ដល់​ម្ចាស់​រថយន្ត​មិន​គួរ​នៅតែ​បន្ត​ប្រើប្រាស់​រថយន្ត​ដែល​ចាស់​មើល​លែង​យល់​បែប​នេះ មិន​គ្រប់ លក្ខណៈ​បច្ចេកទេស​ដូចនេះ​ទៀត​ទេ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ខ្លួនឯង និង​អ្នក​ដ៏​ទៃ​ផងដែរ​។ ក្រុម​មហាជន ដែល​ធ្វើ​ការរិះគន់ នៅពេល​ឃើញ​រថយន្ត​នេះ​ធ្វើ​ចរាចរ​ឆ្លងកាត់​ក្រុម​ប៉ូលីស​ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ ក្រុម​ប៉ូលីស​ទាំងនោះ​ក្រឡេក​មើល​ហើយ នាំគ្នា​សើច មិន​ធ្វើការ​ផាកពិន័យ​រថយន្ត​បែបនេះ​ទៅ​វិញ ។​
​ពាក់ព័ន្ធ​និង​រថយន្ត​ចាស់ ហើយ​មិន​គ្រប់​លក្ខណៈ​បច្ចេកទេស​នេះ​ផង​ដែរ លោក ម៉ៅ សាម៉េត នាយការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ប្រាប់ ថា​៖ ច្បាស់​ថា លោក​និង​សហការ​ជាមួយ​មន្ត្រី​សាធារណៈ​ការធ្វើ​ការប្រមាន​ដល់​ម្ចាស់​រថយន្ត​ចាស់ៗ មិន​គ្រប់ លក្ខណៈ​បច្ចេកទេស​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ទឹកដី​ខេត្ត​ព្រៃវែង​រាល់ថ្ងៃនេះ លោក​មិន​អនុញ្ញាត​អោយ ធ្វើ​ចរាចរណ៍​ទៀត​ជាដាច់ខាត​។ ជាពិសេស​មិន​អនុញ្ញាត​អោយធ្វើ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ ព្រោះ បច្ចុប្បន្ននេះ​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយសារ​កត្តា​យានយន្ត​កំពុង​តែ​កើនឡើង គួរ​អោយ​ព្រួយ បារ​ម្មណ៍​ផងដែរ​។​
​លោក ម៉ៅ សាម៉េត បាន​បន្តទៀតថា រថយន្ត​ដែល​ចាស់ គ្មាន​ភ្លើង​ស៊ីញ៉ូ មុខក្រោយ​ទាំងសងខាង គ្មាន​ភ្លើងស្តុប លោក​និង​ធ្វើការ​ផាកពិន័យ​ដល់​ម្ចាស់​រថយន្ត​ទាំងនោះ អោយ​បាន​ធ្ងន់ធ្ងរ​បំផុត​ទៅ​តាម​ផ្លូវច្បាប់ ។ ពី​ព្រោះ​រថយន្ត​ទាំងនោះ​វា អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​ដូចជា ផ្ទុះ​កង់ ដាច់​ហ្វ្រាំង ដាច់រ៉ូ​ទីល និង​ដាច់​ក្រឡេ ។ ល ។ ហើយ​ពិសេស​ជាងនេះទៅទៀត វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ដោយ មិនដឹង​ខ្លួន​ទៀត​ផង​។

2014-12-12_143817

មតិយោបល់