ព័ត៌មានជាតិ

អ្នកម៉ៅការ​ដឹក​សំរាម​ក្រុង​កំពង់ឆ្នាំង​នៅ​ជើងភ្នំ​តូ​ចពាស​ពាសកាល រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​

​កំពង់ឆ្នាំង​៖​ ​ទីតាំង​ចាក់សំរាម​ចោល​មួយ​កន្លែង បាន​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន នៅពេល​គេ​អោយ​ឈប់​ចាក់​សំរាម​នៅ​ទីនោះ​ហើយ អ្នកម៉ៅការ​ដឹក​សំរាម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​នៅតែ​បន្ត​ដឹក​សំរាម លួច​យក​ទៅ​ចាក់ចោល​នៅ​ទី​នោះ​យ៉ាង​អ​នាធិ​ប្ប តេ​យ្យ​។​ទីតាំង​ចាក់សំរាម​នោះ​ស្ថិតនៅ​ចំណុច​ជើងភ្នំ​តូច ស្ថិតក្នុង​ភូមិ​គល់​គុប ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​
​ ​លោក​អភិបាល​ស្រុក​រលាប្អៀ​របា​ន​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​៖​នៅក្នុង​ឆ្នាំ​២០១៤ ទីតាំង​ចាក់សំរាម​ខាងលើ ត្រូវបាន​អាជ្ញាធរ​ខេត្ត​អនុញាតិ​អោយ​អ្នកម៉ៅការ​ដឹក​សំរាម ជីករណ្តៅ​សំរាប់​ដឹក​សំរាម​ពី​ក្រុង​កំពង់ឆ្នាំង​ទៅ​ចាក់ចោល​នៅ​ទីនោះ​។​តាម​ការពិនិត្យ​ជាក់ ស្តែង​អន្លុង​ដែល​គេ​ជីក​សំរាប់​ចាក់សំរាម​នោះ​មិនធំ​ឡើយ គឺ​គេ​ដឹក​សំរាម​ចាក់​បាន​ប្រមាណ​៦​ខែ ក៍​ពេញ​ហូរហៀរ​អស់​ទៅហើយ​។​ក្រោយមក​គេ​ក៍​បាន​ចាក់សំរាម​ពាសវាល​ពាសកាល​នៅក្នុង​តំបន់​នោះ ធ្វើអោយ​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន និង​សុ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​។​បន្ទាប់មក​អាជ្ញាធរខេត្ត ក៍​បាន​ហាមឃាត់​មិន​អោយ​ចាក់សំរាម​នៅ​ទីនោះ​ទៀត លុះត្រា​អ្នកម៉ៅកា​រដឹក​សំរាម​នោះបាន​ជីករណ្តៅ​អោយបាន​ត្រឹមត្រូវ​សិន​។​
​ ​លោក នូ ឃៀន មេឃុំ​ស្រែ​ថ្មី បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ​ថា​៖​ការចាក់សំរាម​យ៉ាង​អនាធិប្បតេយ្យ​ខាងលើនេះ បាន​បង្ក​អោយ​មាន​ក្លិនស្អុយ​អ​សោច និង​មាន​សត្វ​រុយ​ជាច្រើន​ដូច​ឃ្មុំ​នៅ​តំបន់​នោះ​។​មិនតែប៉ុណ្ណោះ ក្រោយពី​មាន​ការ ហាមឃាត់​របស់​អាជ្ញាធ​រ អ្នកម៉ៅកា​រដឹក​សំរាម​ក៍នៅ​បាន​លួច​ចាក់សំរាម​តាម​ចិញ្ចើមផ្លូវ លំ​ម្តុំ​អាស្រ​មយាយ​ម៉ៅ​ម្តងម្កាល​ទៀត ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។​
​ ​ដោយឡែក​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​វិញ ក៍​បាន​ធ្វើ​ការរិះគន់​ផងដែរ​ថា​៖​អ្នកម៉ៅការ​ដឹក​សំរាម​នៅក្នុង​ក្រុង​កំពង់ឆ្នាំង មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​អោយបាន​ត្រឹម ត្រូវ​ឡើយ មានពេលខ្លះ​២​ទៅ​៣​ថ្ងៃ​ទើប​មក​ដឹក​យក​សំរាម​ម្តង​នៅ​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ការដឹកជញ្ជូន​ទៀតសោត​ពេលខ្លះ​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​នោះ​បាន​ធ្វើអោយ​សំរាម​ជ្រុះ​រប៉ាត់រប៉ាយ​លើផ្លូវ​កៅស៊ូ​ក្នុង​ទីក្រុង ព្រោះតែ​គេ​ដឹក​សំរាម​សំពីងសំពោង​ច្រើនពេក គ្មាន​អ្វី​គ្របពីលើ​។​
​ ​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អ្នកម៉ៅកា​រដឹក​សំរាម និង​អ្នក​គ្រប់ គ្រង​កិច្ចការ​ខាងលើ​នេះ​រួម​នឹង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង មេត្តា​ជួយ​ណែនាំ អប់រំ ឬ​ផាកពិន័យ​ដល់​អ្នកម៉ៅការ​សំរាម និង​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​អោយបាន​ម៉ឺងម៉ាត់ ដើម្បី​ចូលរួម​ថែរ​រក្សា​អនាម័យ និង​បរិស្ថាន​នៅក្នុង​ក្រុង និង​ទីតាំង​ចាក់សំរាម​អោយបាន​ល្អ​៕
2014-12-13_095056
​ ​ ​ ​

មតិយោបល់