ក្រុងប៉ោយប៉ែត៖ពលករខ្មែរ ជាង៧០០នាក់ បានវិលត្រលប់មកស្រុកកំណើតវិញ ជាបន្តបន្ទាប់ ក្នុងអំឡុងចុងឆ្នាំ២០១៤នេះ ដោយសារតែពួកគេ នាំគ្នាទៅតលិខិតស្នាម សម្រាប់ធ្វើការងារបន្តនៅក្នុងប្រទេសថៃតទៅទៀតនោះ តែពុំមានអាជ្ញាធរនិងសមត្ថកិច្ចថៃមិនទទួលស្គាល់នោះទេ ទើបពួកគាត់សម្រេចចិត្ត មករកការងារធ្វើក្នុងស្រុកកំណើតវិញតែម្តងទៅ។
សូមបញ្ជាក់ដែរថា ក្នុងអំឡុងចាប់ពីដើមខែធ្នូឆ្នាំ២០១៤នេះ គឺគេឃើញពលករខ្មែរ ដែលចេញទៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរយះនៃការធ្វើលិខិតស្នាម ដែលទាហ៊ានថៃ ធ្វើអោយ ដែលមានបណ្ណ័សម្គាល់ខ្លួន ប្រភេទពណ័ស៊ីជំពូ ដែលបណ្ណ័ប្រភេទនេះ ប្រើបានត្រឹមតែរយះពេល២ខែប៉ុណ្ណោះ ទើបអស់សុពលភាព ក្រោយពេលដែលពលរដ្ឋយើង រាប់ម៉ឺននាក់ បានទទួលបណ្ណ័ពណ័ស៊ីជំពូនេះហើយ ក្នុងនោះក៏មានក្រុមហ៊ុនរបស់ថៃ មកទទួលយកទៅធ្វើការងារ មើលទៅហាក់ដូចជា ស្របច្បាប់ខ្លាំងណាស់ ផ្ទុយទៅវិញ នៅពេលដែលពលរដ្ឋខ្មែរយើង សុំប្តូរបណ្ណ័សម្រាប់បន្តការងារតទៅមុខទៀតនោះ បែរជាគេមិនទទួលខុសត្រូវទៅវិញ ។
តាមការត្អូញត្អែរ របស់ពលរដ្ឋខ្មែរជាច្រើន ដែលបានមកដល់ដីខ្មែរហើយនោះ បានឆ្លើយដូចគ្នាថា ក្រោយពេលដែល ទាហ៊ានថៃបានធ្វើរដ្ឋប្រហារ ហើយក្រុមទាហ៊ានទាំងនោះ បានចាប់បង្ខំអោយពលរដ្ឋខ្មែរជាង២០ម៉ឺននាក់ បង្ខំអោយមកស្រុកកំណើតវិញ ពលរដ្ឋខ្មែរដដែលបានបន្តទៀតថា ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខិតខំព្យាយាម សម្រប់សម្រួលជាមួយនិងអាជ្ញធរថៃ ក្នុងការយកចិត្តទុកដាក់ទៅលើពលរដ្ឋខ្មែរ ទាំងអ្នកស្នាក់នៅ ប្រទេសថៃ និងទាំងអ្នកដែលកំពុងតែត្រូវគេចាប់បញ្ជូនមកប្រទេសវិញ ពុំនោះសោតសម្តេច ហ៊ុន សែន ក៏បានជម្រុញអោយក្រុមការងារ របស់ក្រសួងការងារខ្មែរនិងថៃ ទទួលយកពលករទៅធ្វើការដោយស្របច្បាប់ តាមរយះលិខិតស្នាមឆ្លងដែនត្រឹមត្រូវ ហើយភាគថៃ ក៏បានយល់ព្រមអោយពលរដ្ឋខ្មែរយើងវិលទៅរកការងារធ្វើដូចដើមវិញ ពលករទាំងនោះក៏បានបន្តទៀតថា មានពលរដ្ឋខ្មែរខ្លះ ត្រលប់ទៅធ្វើការនៅប្រទេសថៃវិញ តាមរយះក្រុមហ៊ុនទទួលខុសត្រូវច្បាស់លាស់ ឯពលករចំណាក់ស្រុកមួយផ្នែកទៀតនោះ បានសម្រេចចិត្តទៅធ្វើលិខិតស្នាមពីទាហ៊ានថៃ ដែលបានចេញជាលិខិតស្នាមពណ័ស៊ីជំពូ ជូនទៅពួកគាត់ ដែលបណ្ណ័ទាំងនោះ គឺមានការឯកភាពត្រឹមត្រូវពីក្រសួងការងារថៃ និងក្រសួងមហាផ្ទៃរបស់ថៃទៀតផង ដែលមានរយះពេលត្រឹមតែ២ប៉ុណ្ណោះ និងមានម្ចា់សក្រុមហ៊ុននីមួយៗ មកទទួលយកត្រឹមត្រូវទើបពួកគាត់បានទៅដល់គោលដៅ រហូតមានការងារធ្វើទៀតផង ពលរដ្ឋបានបន្តទៀតថា នៅពេលដែលពួកគាត់ ផុតតកំណត់ស្នាក់នៅ សម្រាប់បន្តការងារក្នុងប្រទេសថៃនោះ ពួកគាត់បានយកលិខិតពណ័ស៊ីជំពូ ទៅអោយសមត្ថកិច្ចថៃ និងមន្ត្រីជំនាញធ្វើបណ្ណ័សាជាថ្មី ប៉ុន្តែពុំមានការអនុញ្ញាតិចេញបណ្ណ័ថ្មីជូនពួកគាត់នោះទេ ទើបពួកគាត់សម្រុកមកប្រទេសខ្មែរវិញ បើសិនជានៅត៏ទៅទៀត ខ្លាចគេចាប់យកទៅញាត់គុក រឺធ្វើទារុនកម្មផ្សេងៗ នៅក្នុងដីថៃជាមិនខាន ។
លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤នេះ នៅក្នុងសាលាខេត្តថា បើសិនជាពលរដ្ឋរបស់យើង ចេញមកដោយខ្លួនឯងមែននោះ គឺនៅក្នុងខេត្តបន្ទាយមានជ័យរបស់យើង វាមិនខ្វាស់ការងារធ្វើនោះទេ អោយតែបងប្អូន ស្មាក់ចិត្តថា ពិតជាមករកការងារធ្វើមែននោះ គឺនៅតាមរោងចក្រនីមួយៗនៅក្នុងខេត្តរបស់យើង គេកំពុងរកកម្មករច្រើនណាស់ ដូចឆ្នេះមិនគួរពលរដ្ឋយើង ប្រថុយប្រថានចូលក្នុងដីថៃនោះទេ លិទ្ធផលចុងក្រោយគឺបែបនេះ លោកក៏បានសំណូមពរ សុំអោយពលរដ្ឋរបស់យើង មករកការងារធ្វើនៅក្នុងខេត្តបន្ទាយមានជ័យវិញម្តងហើយងាយស្រួលទៀតផង ៕
មតិយោបល់