ព័ត៌មានជាតិ

ចាប់ខ្លួន​មនុស្ស​បី​នាក់​នៅ​ស្រុក​វាលវែង​ជាមួយ​ភស្តុតាង​ពី​បទ​កាន់កាប់​និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​កា​អនុញ្ញាតិ​

​ពោធិសាត់​៖ បុរស​សង្ស័យ​ចំនួន បី នាក់ ត្រូវបាន​សមត្ថកិច្ច​កំលាំងចំរុះ​ស្រុក​វាលវែង ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​គ្នា ពី​បទ​ករណី​កាន់កាប់ និង ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាតិ នៅ​ចំណុច​បឹង​រំ​ល​ច ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិសាត់ ។​

ហេតុការណ៍​ចាប់ខ្លួនបាន​នេះ គឺ​លើក​ទី​មួយ​ចាប់បាន​ម្នាក់​នៅ​ទីតាំង​លំនៅដ្ឋាន​លាក់​អាវុធ​ភួមិ​ខាងលើ កាលពី​វេលា​ម៉ោង 0.3 រសៀល​ថ្ងៃ​ទី 09 និង​ចាប់ខ្លួន​លើក​ទី 2 បាន​ពី​នាក់​ទៀត​នៅ​វេលា​ម៉ោង​ង 10 និង 30 នាទី​ព្រឹក ថ្ងៃទី 10 ខែ​ធ្នូ ឆ្នាំ 2014 នៅ​ទីរួមស្រុក​វាលវែង ។ ខ​ណះ​ដែល​សមត្ថ​សមត្ថកិច្ច​រកឃើញ​អាវុធ​បាន​ចំនួន​ពី​ដើម គឺ អាវុធ​ច្នៃ មួ​យ​ដើម​(​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់​កង់់​) និង អាវុធ Ak ស្វ័យ​បត់ មួ​យ​ដើម ដែល​មាន​បង់ 1 និង​គ្រាប់ 19 គ្រាប់ ដែល​បាន​លាក់​ក្នុង​ជង្រុក​ស្រូវ របស់ ឈ្មោះ ឃុត នី ភេទ ប្រុស អាយុ 58 ឆ្នាំ មុខរបរ កសិករ រស់នៅ ចំណុច​ខាងលើ ។​

លោក ព្រឿន ហាន នាយរង​នគរបាល​ផ្នែក​ព្រម្មទ័ណ្ឌ​ស្រុក​វាលវែង​បានឱ្យដឹងថា សមត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​បី​នាក់​នោះ​គឺ​ទី 1 ឈ្មោះ សេង ចាន់ថន ហៅ​ក្រៅ ដា អាយុ 32 ឆ្នាំ ទី 2 ឈ្មោះ សែម ចុន អាយុ 31 ឆ្នាំ និង​ទី 3 ឈ្មោះ ឃុត នី អាយុ 58 ឆ្នាំ អ្នក​ទាំង​បី​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយគ្នា ដែល​រស់នៅ​ចំណុច​ភួមិ​ខាងលើ ៕

លោក ព្រឿន ហាន បានឱ្យ​ដឹង​ទាក់ទង​និង​រឿង​ចាប់​ជនសង្ស័យ​ទាំង​បី​ដែល កាន់កាប់ និង ប្រើប្រាស់​លាក់ទុក​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ ។ គឺ​កំលាំង​ចំរុះ​ស្រុក​វាលវែង បាន​ចុះ​ពិនិត្យ​និង​បង្ក្រាប​ទីតាំង ចំណុចកើតហេតុ​ខាងលើ ក៍​ស្រាប់តែ​កំលាំងចំរុះ​ទទួលបាន​ព័ត៍មាន ពី​ប្រជាជន ដែល​មានកា​ភ័យខ្លាច​ជនសង្ស័យ​ទាំង​បី​នេះ មាន​អាវុធ​ចំនួន​ពី​ដើម តែងតែ​ដើរ​បាញ់​សត្វ​រាល់​យប់ គ្មាន​ច្បាប់​អនុញ្ញាតិ​។ ភ្លាម​នោះ​កំលាំង​លោក​ក៍​ចុះ​ស្រាវជ្រាវ​ភ្លាមៗ ក៍​ឈានទៅរក​កា​ឆែកឆេរ ផ្ទះ​ជនសង្ស័យ ខាងលើ​ដែល​បាន​លាក់ទុក​ជង្រុក​ស្រូវ ហើយ​ឃើញ​ដូច​កា​រាយការណ៍​មែន ។ កំលាំងចំរុះ​ក៍បាន​ដកហូត​អាវុធ​ទាំង​ពី​ដើម​និង​គ្រាប់​១៩​គ្រាប់​បង់​មួយ រួម​ទាំង​ឃាត់ខ្លួន​អ្នក​ទាំង​បី​អ្នក​ជា​បន្តបន្ទាប់ បង្ករ​សំណុំរឿង បញ្ជូនទៅ​តុលាកា​តែម្ដង​៕​
Gun

មតិយោបល់