សារជាតិប្រឆាំងអុកស៊ីដកម្មដែលមាននៅក្នុង «តែ» អាចជួយដល់ដំណើរការជីវគីមីនៅក្នុងខ្លួនយើង។ ដូច្នេះវាក៏ជួយការពារដល់ការគាំងបេះដូងដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។
ការសិក្សាស្រាវជ្រាវថ្មីមួយបាននិយាយថា ការផឹក”តែ”បួនពែងក្នុងមួយថ្ងៃនឹងនាំឲ្យអ្នកមានសុខភាពល្អ ហើយថែមទាំងអាចការពារប្រឆាំងការគាំងបេះដូងទៀតផង។
“តែ”អាចជួយធ្វើឲ្យយើងមានស្មារតីប្រុងប្រយ័ត្ន និងធ្វើឲ្យឆ្អឹងរឹងមាំផងដែរ។ សារធាតុប្រឆាំងអុកស៊ីដកម្មនៅក្នុង “តែ” ដែលគេហៅថា Polyphenols ជួយដល់ដំណើរការជីវគីមីនៅក្នុងខ្លួន ទោះបីជាយើងបន្ថែមជាតិទឹកដោះគោនៅក្នុង “តែ” នោះក៏វាមិនធ្វើឲ្យខូចគុណភាពនេះដែរ។ លោកវេជ្ជបណ្ឌិត រូតសុន បាននិយាយថា ភស្តុតាងដ៏ច្បាស់លាស់នោះគឺការផឹក “តែ” ច្រើនជាងបីពែងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយការគាំងបេះដូង។ គេក៏ឃើញមានភស្តុតាងដែរថា ស្ត្រីវ័យចំណាស់ដែលមានបញ្ហាឆ្អឹងបានធ្វើឲ្យឆ្អឹងរឹងមាំនៅពេលដែលពួកគាត់បានផឹក “តែ”ច្រើនជាងបួនពែងក្នុងមួយថ្ងៃ។
នៅពេលនេះគេយល់ច្បាស់ថា គេចាំបាច់មានការស្រាវជ្រាវបន្ថែមទៀត។ ប៉ុន្តែមនុស្សយើងអាចផឹក “តែ”ពីបីទៅប្រាំបីពែងក្នុងមួយថ្ងៃ៕
មតិយោបល់