ចិន៖ ស្រ្តីជនជាតិចិនម្នាក់បានដាក់ពាក្យបណ្ដឹងលែងលះប្ដី ដោយសារតែនាងទ្រាំពុំបាននូវទង្វើរបស់ប្ដី ដែលតែងតែយកលុយគប់ដាក់មុខនាងរហូត។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CCTV។
នាង Zhang Ting បានសរសេរនៅក្នុងពាក្យបណ្ដឹងថា រាល់ពេលដែលនាងសុំលុយប្ដីសម្រាប់ចាយវាយក្នុងផ្ទះ បុរសជាប្ដី លោក Li Aiguo តែងតែគប់លុយដាក់មុខនាង ឬក្រវែងទៅលើឥដ្ឋ ពោលគឺមិនដែលហុយឲ្យនាងផ្ទាល់ដៃ ឬឲ្យដោយសម្រួលនោះទេ។
ពាក់ព័ន្ធនឹងពាក្យបណ្ដឹងនេះ តុលាការមិនព្រមទទួលយកពាក្យបណ្ដឹងនោះទេ ដោយបាននិយាយថា គ្មានភស្ដុតាងច្បាស់លាស់ ប៉ុន្តែនាងបានប្ដឹងបន្តទៅកាន់សាលាឧទ្ទរណ៍៕
មតិយោបល់