យោតាមការសិក្សាបានរកឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មជាវីដេអូជាមួយនឹងបណ្ដាញទំនាក់ទំនងសង្គម Facebook
ទទួលបានផលប្រយោជន៍ជាការផ្សព្វផ្សាយជាមួយនឹង YouTube។
មួយរយៈពេលចុងក្រោយនេះ Facebook បានបើកឱកាសឲ្យក្រុមហ៊ុនទាំងអស់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសេរី ហើយជាលទ្ធផលម្ចាស់ក្រុមហ៊ុនពេញចិត្តនឹងអ្វីដែលទទួលបាន ព្រោះថាចំនួន Like, Share និង Views ច្រើនជាងការរំពឹងទុក និងច្រើនជាងការផ្សព្វផ្សាយនៅលើ YouTube។
គួរបញ្ជាក់ផងដែរថា ក្រុមអ្នកវិភាគជាច្រើនបានយល់ឃើញថា នៅថ្ងៃអនាគត Facebook នឹងដណ្ដើមតំណែង YouTube ជាគេហទំព័រវីដេអូធំជាងគេ ជាក់ជាមិនខាន ព្រោះថា បច្ចុប្បន្នវីដេអូ ដែល Upload ចូល Facebook ស្មើនឹង ១ភាគរយ៣នៃវីដេអូ Upload ចូល YouTube៕
មតិយោបល់