ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋមួយគ្រឿង ផ្លាកលេខកំពង់ចាម 3A 0723 បើកខ្វះការប្រុងប្រយ័ត្ន ជ្រុលឡើងការដ្ឋានរង្វង់មូល បណ្តាលឲ្យខូចខាត

ភ្នំពេញ: រថយន្តដឹកឥដ្ឋមួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្ន ជ្រុលឡើងការដ្ឋានរង្វង់មូល ខូចខាតស័ង្កសី ដែលដាក់ព័ទ្ធរង្វង់មូលមួយចំនួន ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង ៣០នាទី រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ ចំណុចការដ្ឋានរង្វង់មូល តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ខាងលិចស្ពានព្រែកព្នៅ ប្រមាណ២០០មែត្រ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ រថយន្តបង្ក ពាក់ផ្លាកលេខ កំពង់ចាម 3A 0723 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តខាងលើ បើកតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េចក៏ជ្រុលចង្កូតឡើងការរដ្ឋានរង្វង់ បណ្តាលឱ្យខូចខាតរបាំងស័ង្កសី ដែលហ៊ុមព័ទ្ធរង្វង់មូលនោះមួយចំនួន ។

ក្រោយពេលកើតហេតុ ភាគីខាងរបាំងការដ្ឋាន និងភាគីរថយន្តបង្ក សម្រួលគ្នាដោយភាគីរថយន្តចេញថ្លៃការខូចខាត ៕

មតិយោបល់