ព័ត៌មានជាតិ

សម រង្ស៊ី សម្ញែងឲ្យដឹងថា អ្នក ​”Likes” ​Facebook​ Page​ លោក​​កើន​ឡើង​ដល់ ​១លាន​នាក់​

ភ្នំពេញ៖ មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ​នៅថ្ងៃអង្គារម្សិលមិញនេះបានសម្ញែងឲ្យដឹង​ថា​ ទំព័រ​ហ្វេស​ប៊ុក​ (Facebook Page) របស់​លោក​​ទទួល​បានអ្នក​​ “likes” (អ្នកចូលចិត្ត) កើនឡើងដល់ ​១​លាន​នាក់ ​ចាប់តាំង​ពី​បាន​បង្កើត​ឡើង​​កាលពី​ខែ​មេសា ឆ្នាំ​២០១៣។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានប្រៀបខ្លួនទៅនឹង អតីត​ប្រធា​នាធិបតីបារាំង​ នីកូឡាស សាកូហ្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី និង​អតីត​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក កូហ្វី អាណាន់ ថា​ទំព័រ​ហ្វេស​ប៊ុក​របស់​ពួក​លោក​ មាន​ “អ្នក​ចូលចិត្ត” ប្រហែល​​១​លាន​នាក់ដូចគ្នា៕

10858413_822721207784614_2553375887649983612_n2014-12-16_200738

មតិយោបល់