នៅទីបញ្ចប់ក្មេងស្រី ចាស់បំផុតលើលោក Ashanti Elliott – Smith បានទទួលយកសុបិន្តក្លាយជាការពិត ដោយមានសក់ត្រឹមត្រូវ ខណៈរឿងនេះបានធ្វើឲ្យមនុស្សរាប់លាននាក់នៅចក្រភពអង់គ្លេស ភ្ញាក់ផ្អើល ផងដែរ។
ដោយសារតែ Ashanti Elliott – Smith ចង់បានសក់ពាក់ដូចមនុស្សទូទៅ ហើយឪពុកម្តាយរបស់នាងគ្មានលទ្ធភាពទិញ បិទបាំងក្បាលត្រង៉ោរបស់នាង ដើម្បីទៅសាលារៀននោះ ។
នាង Ashanti Elliott – Smith ដែលមានអាយុ ១១ ឆ្នាំ តែដូចជាអាយុ ៨០ ឆ្នាំនោះ ត្រូវបានគេធ្វើរោគវិនិច្ច័យថា កើតជំងឺ Progeria ដែលធ្វើឲ្យកោសិកាឆាប់ចាស់ ខុសពីលក្ខណៈធម្មតា និងសក់ជ្រុះផងដែរ ។ តែទោះជាយ៉ាងណា មានមនុស្សជាច្រើន ចង់ឲ្យនាងមានសក់ដូចសិស្សទូទៅ នូវអ្វីដែលសុបិន្តនាងចង់បាន ហើយសុបិន្តនោះបានក្លាយជាការពិតក្រោយ ហាងមួយដ៏ល្បីបានអនុញ្ញាតិឲ្យនាងជ្រើសរើសម៉ូតសក់ គ្របក្បាល ទៅតាមអ្វីដែលនាងចង់បាន ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។
បញ្ជាក់ផងដែរថាជំងឺ Progeria គឺជាជំងឺដ៏កម្រណាស់ ដែលវាអាចកើតមានឡើង តែមួយគត់លើកុមារ ៨ លាននាក់ ។ មនុស្សដែលកើតជំងឺនេះ ជាធម្មតា រន្ធច្រមុះតូច ថ្គាមតូច ក្បាលធំ បើធៀបទៅនឹងរាងកាយ ។ ម្យ៉ាងវីញទៀត វាធ្វើឲ្យខ្សោយតម្រង់នោម និង ជំងឺបេះដូង ៕
មតិយោបល់