ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

៣ សន្លឹក​ពី វ៉ាង ស្រីណូ សម្ញែង​ដើមទ្រូង​សាកសម​ជា​តារាសិចស៊ី​

​ភ្នំពេញ​៖​ក្នុងអំឡុងពេល​ដែល​ចូលរួម កម្មវិធី​ខួបកំណើត តារា​សម្តែង អេ​ឡិច ចាន់​ត្រា ម្សិលម្ងៃ​នេះ មាន​តារា​សម្តែង​ស្រី​សាច់​សខ្ចី​ជាច្រើន​បាន​ចូលរួម ។ តែ​ក្នុង​ចំណោម​តារា​សម្តែង​សាច់​សខ្ចី​នោះ មានតែ​តារា​សិច​ស៊ី វ៉ាង ស្រីណូ តែមួយគត់ ដែល​ធ្វើឲ្យ គេ​ចាប់​អារម្មណ៍​បំផុត នៅ ភោជនីយដ្ឋាន V Friend នោះ ។​
​ឈុត​ដែល វ៉ាង ស្រីណូ ស្លៀកពាក់​ចូលរួម​ក្នុង​ពិធី ខួបកំណើត ខាងលើ​នោះ នាង​ស្លៀក​ឈុត​ពណ៌​ខ្មៅ​ល្វែង​ក្រោម និង​ល្វែងលើ​ត្រឹម​ដើមទ្រូង​មាន​ប៉ាក់ គ្រាប់​អង្កាំ ពណ៌​ប្រាក់ សម្ញែង​ដើមទ្រូង ធ្វើឲ្យ​ភ្ញៀវ ដែល​ចូលរួម​ក្នុង​ពិធី​ខួបកំណើត នេះ សំឡក់​សំឡឹង មិន​ដាក់​ភ្នែក ព្រោះតែ​ដើមទ្រូង ដ៏​សិច​ស៊ី​របស់​នាង បាន​អូស​ក្រឡា ធ្វើឲ្យ​អារម្មណ៍​ប្រុសៗ ខ្មួល​ខ្មាញ់ ក្តៅខ្លួន​ធី​ង​ធោង ។ ការ​ស្លៀកពាក់​សិច​ស៊ី​នេះ វា​សាក់​សម នឹង​នាង​ពន់ពេក​ទៅហើយ ព្រោះថា នាង​គឺជា​តារា​សិច​ស៊ី បើ​មិន​ស្លៀក​ដូចនេះ តើ​ស្លៀក​យ៉ាងម៉េច​ទៅ ? ទោះជា​យ៉ាងនេះក្តី បើ​និយាយ​ពី​ប្រពៃណី ខ្មែរ​វិញ អាច​នឹង​ធ្វើឲ្យ​នាង ប៉ះទង្គិច និង​រង​ការរិះគន់​ខ្លះ​ដែរ បើសិនជា​ស្លៀកពាក់​ហួសហេតុ​ពេក​នោះ ៕​
Sreyno (1)
Sreyno (1)

Sreyno (2)Sreyno (3)

មតិយោបល់