ព័ត៌មានជាតិ

ជនសង្ស័យ​២​នាក់​ដែល​ជិះ​ម៉ូតូ​ឆក់​កាបូប​គេ​បាន​សម្រេច​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ត្រូវ​បញ្ជូន​ទៅ​តុលាការ​ព្រឹក​នេះ

​ភ្នំពេញ​៖ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌចំការមន បានបញ្ជាក់​ថា ជនសង្ស័យ​ដែល​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ឌុប​គ្នា ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​នៅ​ចំណុច​ជិត​ច្រមុះជ្រូក​ក្បាលថ្នល់​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​ធ្នូ ឆ្នាំ ២០១៤​នេះ ត្រូវ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អោយ​ព្រះរាជអាជ្ញា នឹង​ចៅក្រម​ស៊ើបសួរ ផ្តន្ទាទោស តាម​ផ្លូវច្បាប់ ។​
​ ​គួរ​បញ្ចាក់​ថា​ជនសង្ស័យ​ទាំង​២​នាក់ មាន​ទី​១ ឈ្មោះ ពេជ្រ ចន្ថា ភេទ​ប្រុស​អាយុ ៣១ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣ ផ្លូវជាតិ​លេខ ១ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ មុខរបរ​ជាងដែក ទី ២​ឈ្មោះ ឡេង ថា​វី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ ១ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។ ហើយ​ពួកគេ​ត្រូវ​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១៤​។​
​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្គុប​ពី​ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ( ម្តុំ​បឹងត្របែក ) ខណៈនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១១០ ( សង់​ប៊ិច ) ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ-8423 ជិះ​ឌុប​គ្នា​មក​ពី​ក្រោយ​នារី​រងគ្រោះ​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​ដែល​នារី​រងគ្រោះ​ស្ពាយ​ជាប់​នៅ​នឹង​ស្មា​បានសម្រេច​ហើយ​ជនសង្ស័យ​ព្យាយាម​បើក​រត់​គេចខ្លួន​ប៉ុន្តែ​ត្រូវ​បាន​នារី​រងគ្រោះ​ជិះ​ដេញតាម​ពីក្រោយ​ហើយ​ស្រែកថា ( ចោរៗ ) បំណង​អោយ​គេឯង​ជួយ​។​ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ឆ្ពោះ​ឡើង​ទៅ​ផ្លូវ​ជាតិ​លេខ​២​ប៉ុន្តែ​ជា​អកុសល​រំពេច​ភ្លាម​នោះ​ក៏​មាន​ក្រុម​អ្នករត់ម៉ូតូឌុប​ប្រជាពលរដ្ឋ​ជាពិសេស​អ្នកដំណើរ​ទាំងអស់​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​នាំគ្នា​ជិះ​ដេញតាម​ពីក្រោយ​រហូត​ដល់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ក៏​ត្រូវ​ស្ទាក់​បាន​ហើយ​នាំគ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​អោយ​ជនសង្ស័យ​ទាំង​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ​ឈាម​ហូរ​ស្រោច​ពេញ​ដង​ផ្ទៃមុខ​នឹង​ដងខ្លួន​៕

2014-12-18_150904

មតិយោបល់