ព័ត៌មានជាតិ

សម្តេចព្រះ​សង្ឈ​រាជទាំង​២​គណៈ​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​គណបក្ស​នយោបាយ​កំណត់​និតិ​វិធី សមស្រប​យ៉ាង​ណា​ដើម្បី​ឲ្យ​ព្រះសង្ឃ ភិក្ខុ សាមណេរ ព្រះពុទ្ធសាសនា​ខ្មែរ​ស្ថិតនៅ​ជា​អព្យាក្រិត​

នៅក្នុង​ព្រះរាជប្រកាស​របស់​សម្តេច​ព្រះ​សង្ឈ​ទាំង​ពីគណៈនា​ឱកាស​បិទអ​ង្គ​ប្រជុំ​អនុ​សំ​វច្ចរ​មហាសន្និបាទ​មន្ត្រី​សង្ឈ​ទូទាំង​ប្រទេស​លើក​ទី​២៣​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សាលសន្និសិទ​ចតុមុខ​នា​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ​បាន​ស្នើ​ដល់​សុំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មាន​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង​គ្រប់ គណបក្សនយោបាយ​ទាំងអស់​សូម​មេត្តា​កំណត់​និតិ​វិធី​សមស្រប​យ៉ាងណា​ដើម្បី ឲ្យ​ព្រះសង្ឃ ភិក្ខុ សាមណេរ ព្រះពុទ្ធសាសនា​ខ្មែរ​ស្ថិតនៅ​ជា​អព្យាក្រិតបាន​បំពេញ​កាតព្វកិច្ច​ជា​ស្រែ​បុណ្យដ៏​ប្រសើរ​ផូរផង់ ថែម​ទៀត និង​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ឲ្យ​ស្ថិតស្ថេ​រគង់​វង់ ជៀសវាង​នូវ​ការចូលរួម ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្សនយោបាយ និង​ចូលរួម​បោះឆ្នោត​ដើម្បី​គាំទ្រ​គណបក្ស​នយោបាយ ដើម្បី​ជា​ការលើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះសង្ឃ គង់​នៅ​ជា​បូជនីយបុគ្គល​របស់​ពុទ្ធបរិស័ទទាំ​ង​ឡាយ ក្នុង​ព្រះរាជណាចក្រ​កម្ពុជា និង​ដល់​អ្នក​ដែល​មាន​សេចក្តី​ជ្រះថ្លា ។​
ក្រៅពី​ការស្នើសុំ​ខាងលើនេះ ព្រះរាជ​សង្ឃប្រកាស​ក៏​បាន​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​តាមរយៈ ក្រសួង​ធម្មការ នឹង​សាសនា​រៀបចំ​កម្ម​វី​ធី​សិក្សា​របស់​ពុទ្ធិកៈ​សិក្សា​គ​ណៈធ​ម្ម​យុទ្ធ​ចាប់​ពី​សាលា​ធម្ម​វិន័យ ពុទ្ធិក​បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា និង​និតិ​វិធី​នៃ​ការជ្រើសរើស សមណ​និស្សិត​ឲ្យចូល​សិក្សាគ្រប់​កំរិត​នៃ​ឆ្នាំ​សិក្សា​ព្រមទាំង​ឲ្យមាន​កញ្ចប់​ថវិកា​សម្រាប់​ទ្រ​ទ្រង់​ពុទ្ធិកសិក្សា ឲ្យបាន​សមស្រប​តាម​ក្រសួងអ​ប់​រំ​យុវជន និង​កីឡា​ផងដែរ ។​
សូម​ជម្រាប់​ថា​អង្គប្រជុំ​អនុ​សំ​វច្ចរ​មហាសន្និបាត​មន្ត្រីសង្ឃ​ទូទាំងប្រទេស​បាន​ប្រារ​ព​ឡើង​រយៈពេល ២ ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៧ និង ១៨ ខែ​ធ្នូ ឆ្នាំ​២០១៤ ដោយ​មាន​ការ​និមន្ត និង​អញ្ជើញ​ពី​មន្ត្រី​សង្ឃ មន្ត្រី​ក្រសួង និង​មន្ទី​ធម្មការ​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​។ អង្គប្រជុំ​នេះ​បាន​ប្រកាស​បិទ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ នៅ​សាល ស​ន្និសិទ​ចតុមុខ​ក្រោម​អធិបតីភាព​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ។​
នៅក្នុង​ពិធី​ប្រកាស​បិត​លោកជំទាវ​ឧបនាយរដ្ឋមន្ត្រី​បាន​លើកឡើងថា ក្នុង​រយៈពេល​២​ថ្ងៃ នៃ​អង្គប្រជុំ​អនុ​សំ​វច្ចរ​មហាសន្និបាត​មន្ត្រីសង្ឃ​ទូទាំង​ប្រទេស​ឆ្នាំ​២០១៤​នេះ សម្រេចបាន​នូវ​លទ្ធផល​ដ៏​មាន សារៈសំខាន់ និង​ធំធេង​សម្រាប់​វិស័យ​សាសនា ហើយ​ពិត​ជា​បាន​រូ​ម​ចំនែក​យ៉ាង​ទាន់​ពេលវេលា​ក្នុង​ការ ឆ្លើយតប​និង​បញ្ហា​ដែល​កំពុង​កើត​មាន​មាន​ពេល​បច្ចុប្បន្ន​របស់​ព្រះ​សង្ឈ និង​ពុទ្ធសាសនិក ដែល​ត្រូវ​រួម គ្នា​ធ្វើការ​ផ្សព្វផ្សាយ​បាន​ឲ្យ​ទូលំទូលាយ ដើម្បី​ទប់ស្កាត់​លោភៈ ទោសៈ មោហៈ អំពើ​អកុសល​ទាំងឡាយ ដែល​នាំ​ទៅដល់​ក្តី​អន្តរាយ​ទ្រព្យសម្បត្តិ សេចក្តីសុខ ជីវិត​មនុស្ស និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។​
លោកជំទាវ​បន្តថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធ​សាសនា​ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រួមចំនែក​ពង្រឹង​សាមគ្គីភាព ការលើកកម្ពស់​វប្បធម៌ នៃ​ការយោគយល់​គ្នា ក្នុងចំណោម​ពុទ្ធសាសនិក​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អ​នា​គត់ ។ ជាង​នេះ ទៅ​ទៀត​ដើម្បី​រួមគ្នា​កសាង​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​សង្គម​មួយ​ដែល​គ្មាន​អំពើហឹង្សា គ្មាន​ការរំលោភ​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ចូលរួម​ធ្វើឲ្យ​សង្គម​កម្ពុជា​នៅតែ​រឹងមាំ ប្រជាជន​ប្រកបដោយ​ចំនេះដឹង ជ្រៅជ្រះ មាន​សីលធម៌ គុណធម៌ ចរិយា​ធម៌ សាមគ្គី​ធម៌ និង​ជា​ប្រទេស​ដែល​សំបូរ​រុងរឿង ៕​
2014-12-19_104051

មតិយោបល់