លោក Jordan James Parke បានធ្វើឲ្យមុខរបស់ខ្លួនគួរឲ្យខ្លាច និងរន្ធត់ ដោយសារតែវះកាត់ឲ្យដូច អតីតតារាសិចនាង Kim Kardashian ។
នាង Kim Kardashian ជាធម្មតា ជាតារាដែលតែងតែបង្ហាញខ្លួនលើគ្របទស្សនាវដ្តី និងរកប្រាក់រាប់លានដុល្លារ នៅពេលដែលបង្ហាញខ្លូនលើទូរទស្សន៍ តែវាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលអ្វីនោះទេ ។ តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺមានអ្នកគាំទ្រភេទប្រុស អាយុ ២៣ ឆ្នាំ Jordan James Parke ចង់មានមុខមាត់ដូចនាង ដូច្នោះក៏សម្រេចចិត្តវះកាត់ដោយចំណាយប្រាក់ 150,000 ដុល្លារ ធ្វើយ៉ាងណាឲ្យដូចតារាសំណព្វចិត្តរបស់ខ្លួន។
Jordan James Parke បានប្រាប់គេហទំព័រ The Sun ថា “ខ្ញុំពិតជាស្រលាញ់អ្វីៗគ្រប់យ៉ាងរបស់នាង Kim Kardashian ព្រោះនាងជាស្ត្រីស្អាតបំផុតលើពិភពលោក ហើយស្បែក និងសក់គឺល្អឥតខ្ជោះ ” ។ ព្រោះតែចង់ដូចទៅនឹង Kim Kardashian លោក Jordan James Parke បានចំណាយប្រាក់របស់ខ្លួនវះកាត់មុខមាត់ រហូតដល់ ៥០ ដង ធ្វើយ៉ាងណាឲ្យដូចទៅនឹង នាង Kim Kardashian តែលទ្ធផលចេញមក គួរឲ្យខ្លាច និងអាក្រក់បំផុត ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់