កីឡាករខ្ចីជើងរបស់បិសាចក្រហម Radamel Falcao បានកំណត់គោលដៅរបស់ខ្លួនដើម្បីបង្កើនអាជីពខ្លួននៅ Old Trafford បើទោះពីមិនបានបង្ហាញខ្លួនជាញឹកញាប់ ចាប់តាំងពីចាកចេញពី ក្លិប Monaco របស់បារាំងនោះ ។
កីឡាករសញ្ជាតិកូឡ៊ុំប៊ី បានចូលរួមលេងឲ្យបិសាចក្រហម នៅថ្ងៃចុងក្រោយ នៃទីផ្សារផ្ទេរកីឡាករ ក្នុងខែ កក្កា និង សីហា ដោយយល់ព្រមលេងក្នុងលក្ខណៈខ្ចីជើង រយៈពេលវែង ។
កីឡាករ Radamel Falcao លេង ៦ ប្រកួតឲ្យបិសាចក្រហមក្នុងក្របខណ្ឌ Premier League រកបាន ១គ្រាប់ ដោយលេងក្រោមការដឹការដឹកនាំរបស់ Louis van Gaal ហើយក៏មានបញ្ហារបួសកំភួនជើង ជាចំណុចដែលធ្វើឲ្យអាកខានការបង្ហាញខ្លួនលេងនោះ ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះ មិនបានបង្ហាខ្លួនលេង បន្ទាប់ពីបិសាចក្រហមយកឈ្នះ Everton ក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីថ្ងៃទី ៥ ខែ តុលា ។ តែទោះជាយ៉ាងណា កីឡាករ Radamel Falcao នៅតែមានអារម្មណ៍រីករាយ ដោយចង់បន្តលេងឲ្យក្លិបមួយនេះ ដោយចង់ឲ្យមានប្រអប់ចរចារមួយ ទិញដាច់ជាអចិន្ត្រៃយ៍ តែម្តង ។
កីឡាករ Radamel Falcao បាននិយាយថា “បើសិនជាខ្ញុំលេងបានច្រើននោះ ប្រាកដនោះ គេនឹងឃើញពីគុណសម្បត្តិរបស់ខ្លួន តែពេលនេះវាស្ទើរតែ ១០០ ភាគរយហើយ ដែលខ្ញុំលេងបានល្អ តែនៅរងចាំការសម្រេចចិត្តរបស់គ្រូបង្វឹកថាឲ្យខ្ញុំនៅឬទៅ ? ខណៈពេលនេះខ្ញុំចង់នៅទីនេះ” ៕
ព័ត៌មានជាតិ
មតិយោបល់