ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Hugh Jackman ច្រាន​ព័ត៌មាន លាឈប់​ពី​រឿង “X-Men: Apocalypse” និង “The Wolverine 3”

​ក្នុង​បទ​សម្ភាស​ចុង​ក្រោយ​ថ្មីៗ​នេះ​ជាមួយនឹង MTV លោក Hugh Jackman បាន​អះអាង​ថា​លោក​បាន​ត្រឡប់​មក​វិញ ជាមួយនឹង​ដុំ​រឿង ដែល​លោក​ត្រូវ​សម្តែង​ជា​តួ Wolverine ឬ​សត្វ​ម្យ៉ាង​ដែល​ស្រដៀង​នឹង​ខ្លាំឃ្មុំ​នោះ ក្នុង​រឿង “X-Men: Apocalypse” និង “The Wolverine 3” ។​
​វា​អាច​និយាយបាន​ថា Wolverine ជា​ផ្នែក​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់ តួអង្គ Hugh Jackman ។ បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​បាន​លេច​ឭ​ថា​តារា​សម្តែង​រូប​នេះ​នឹង​ឈប់​ពី ការសម្តែង​ខាងលើ រំពេច​នោះ​តារា​ដែល​កើត​នៅ​ឆ្នាំ ១៩៦៨ នេះ​បាន​ចេញមុខ​ប្រកាស​ភ្លាមៗ​ថា គាត់​មិន​ប្រញាប់​ក្នុង​ការបញ្ចប់ សម្តែង​តួអង្គ​ខាងលើ​ឡើយ​។​
​បញ្ជាក់​ផង​ដែរ​ថា X-Men: Apocalypse ត្រូវបាន​គេ​រំពឹងថា នឹង​វាយលុក​ទីផ្សារ​នៅ​ថ្ងៃទី ៥ ដល់​ទី ២៧ ខែ វិឆ្ឆិកា ឆ្នាំ ២០១៦ ខណៈ​រឿងនេះ ចាប់ផ្តើម​ថត​នៅ​ថ្ងៃ​ទី ៤ ខែ ឧសភា ឆ្នាំ ២០១៥ នៅ​កាណាដា ។ ជាមួយនឹង​គ្នា​នេះដែរ រឿង “The Wolverine 3” នឹង​វាយលុក​រោងកុន​អាមេរិក នៅ​ថ្ងៃ​ទី ០៣ ខែ​មិនា ឆ្នាំ ២០១៧ ៕​
wolv-01-82c87

មតិយោបល់