ក្រុមហ៊ុន Sony បានប្រកាសមិនដាក់បញ្ចាំងរឿង “The Interview” បើទោះបីជាមានសេចក្ដីអំពាវនាវរបស់ប្រធានាធបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ក្ដី។ ក្រោយពេល Sony សម្រេចចិត្តមិនដាក់បញ្ចាំងនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន Sony អាចរកចំណូលបាន ១៥ទៅ១៧លានដុល្លារអាមេរិក នៅក្នុងសប្ដាហ៍ដំបូង បើសិនជាដាក់បញ្ចាំងនៅតាមរោងកុន។ រឿង “The Interview” នេះត្រូវបានចំណាយថវិកាអស់ ៤៤លានដុល្លារអាមេរិក ក្នុងការថត ហើយបើតាមអ្នកវិភាគបានបញ្ជាក់ថា នៅក្នុងរយៈពេលបុណ្យណូអែលនេះ Sony អាចរកចំណូលបានជាង ២០លានដុល្លារអាមេរិក បើសិនជាដាក់បញ្ចាំង។
គួរបញ្ជាក់ផងដែថា កាលពីថ្ងៃទី២២ខែវិច្ឆិកា កន្លងទៅ Hacker បានបំផ្លាញ់ប្រព័ន្ធកុំព្យូទ័រ Sony និងបានព្រមានមិនឲ្យដាក់បញ្ចាំងរឿង “The Interview” ដែលជាភាពយន្តបែបកំប្លែង និយាយាពីមេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង លោក គឹម ជុនអ៊ុន៕
មតិយោបល់